Connect with us

ព័ត៌មានអន្ដរជាតិ

ចិនថ្កោលទោស EU ចំពោះការបញ្ចូលអង្គភាពចិនក្នុងកញ្ចប់ទណ្ឌកម្មប្រឆាំង​រុស្ស៊ី

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសៅរ៍ (២៥ មេសា) បានសម្តែងការ «ប្រឆាំងយ៉ាងម៉ឺងម៉ាត់» ចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប (EU) ដែល​ដាក់បញ្ចូលអង្គភាពចិនទៅក្នុងទណ្ឌកម្មជុំទី ២០ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់ទណ្ឌកម្មរបស់ EU បាន​កំណត់គោលដៅលើប្រទេសទី៣ ដែលផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យាទំនើប​សំខាន់ៗទៅឱ្យរុស្ស៊ី ដោយ​ក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនអង្គភាពដែលមានមូលដ្ឋានចិន ដែលរងការ​ចោទប្រកាន់ពីបទផ្តល់ទំនិញអាចប្រើប្រាស់២យ៉ាង (ស៊ីវិល និងយោធា) ឬប្រព័ន្ធអាវុធ ដល់ឧស្សាហកម្មយោធារបស់រុស្ស៊ី។

ខណៈទាមទារឱ្យដកអង្គភាពចិន​ចេញពីបញ្ជីជាបន្ទាន់ ក្រសួងពាណិជ្ជកម្មចិន​បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ទង្វើរបស់ EU គឺ «ផ្ទុយទៅនឹងស្មារតីនៃការឯកភាពគ្នារវាងមេដឹកនាំចិន និងសហភាពអឺរ៉ុប ហើយធ្វើឱ្យខូចដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងស្ថិរភាពរួមនៃទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់​ធ្ងរ​»។​

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រសួងនឹងចាត់វិធានការចាំបាច់ ដើម្បីការពារក្រុមហ៊ុនចិន ហើយ «ផលវិបាកទាំងអស់នឹងត្រូវធ្លាក់លើភាគីសហភាពអឺរ៉ុប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម