ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អភិវឌ្ឍនិងបាញ់សាកល្បងម៉ាស៊ីនរុញកម្លាំងមីស៊ីលដែលអាចបាញ់ដល់អាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសង្កេតមើលការបាញ់សាកល្បងម៉ាស៊ីនជំរុញកម្លាំងឲ្យកាន់តែខ្លាំងដែលប្រើប្រាប់ឥន្ធនៈរឹង ព្រមទាំងអបអរសាទរពីការអភិវឌ្ឍថ្មីមួយ ដើម្បីជំរុញសមត្ថភាពយោធាជាយុទ្ធសាស្ត្ររបស់ប្រទេសខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈ ABC News កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦។
ការសាកល្បងនេះទំនងបង្ហាញថា លោក គីម ជុងអ៊ុន មានបំណងពង្រីកនិងធ្វើទំនើបកម្មឃ្លាំងអាវុធមីស៊ីលដែលមានសមត្ថភាពទៅដល់ដីគោកសហរដ្ឋអាមេរិក។

ម៉ាស៊ីនរុញកម្លាំងខ្លាំងដែលប្រើប្រាប់ឥន្ធនៈរឹង។ រូបភាព៖ KCNA
សេចក្តីរាយការណ៍នៅថ្ងៃអាទិត្យរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាមួយនៅឯសភាកូរ៉េខាងជើង ដោយសន្យាថានឹងពង្រឹងឋានៈប្រទេសកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ។
មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះចោទប្រកាន់សហរដ្ឋអាមេរិកពីបទភេរវកម្ម និងការឈ្លានពានរបស់រដ្ឋជាសកលទៀតផង ដោយសំដៅទៅលើសង្គ្រាមនៅមជ្ឈិមបូព៌ា។
យោងតាម KCNA លោក គីម បានមើលការធ្វើតេស្តម៉ាស៊ីនបាញ់ចេញពីដីនិងសរសើរពីទម្ងន់ជាអតិបរមារបស់ម៉ាស៊ីនចំនួន ២ ៥០០ គីឡូតោន កើនឡើងពី ១ ៩៧១គីឡូតោនដែលបានធ្វើតេស្តម៉ាស៊ីនឥន្ធនៈរឹងស្រដៀងគ្នានេះកាលពីខែកញ្ញា។
អ្នកសង្កេតការណ៍ បានមើលឃើញថា ការជំរុញថាមពលម៉ាស៊ីននេះទំនងជាជាប់ទាក់ទងនឹងការដាក់ក្បាលគ្រាប់ឱ្យបានច្រើនក្នុងមីស៊ីលតែមួយ និងបង្កើនឱកាសកម្ចាត់ភាពម្ចាស់ការរបស់សហរដ្ឋអាមេរិក។
យ៉ាងណា KCNA មិនបានរាយការណ៍ថាការធ្វើតេស្តនេះបានកើតឡើងនៅពេលណា និងកន្លែងណានោះទេ។
គួរបញ្ជាក់ថាការសាកល្បងម៉ាស៊ីនខាងលើ ធ្វើឡើងជាផ្នែកមួយនៃកម្មវិធីបង្កើនសមត្ថភាពយោធារយៈពេលប្រាំឆ្នាំរបស់ប្រទេសកូរ៉េខាងជើង។ ឯកសារយោងខាងលើថាជាមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ វាអាចកំណត់គោលដៅដល់ដីគោកសហរដ្ឋអាមេរិក។
លោក គីម បន្តថា៖ « ការធ្វើតេស្តម៉ាស៊ីនចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនកម្លាំងឱ្យយោធា ដែលជាយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតក្នុងប្រទេស»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


