ព័ត៌មានអន្ដរជាតិ
៥ឆ្នាំខាងមុខទៀត កូរ៉េខាងជើង ប៉ងផលិតនាវាចម្បាំងទម្ងន់ ៥ ០០០តោនឲ្យបាន២គ្រឿងក្នុង១ឆ្នាំ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងក្នុងពិធីប្រគល់នាវាពិឃាតមួយគ្រឿងនៅទីក្រុងព្យុងយ៉ាងថា កូរ៉េខាងជើងគួរតែសាងសង់នាវាចម្បាំងពីរគ្រឿងដែលមានទំហំធំ ដូចនាវា Choe Hyon ទម្ងន់ ៥ ០០០ តោន ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានចូលរួម អបអរសាទរ ចំពោះការដាក់ពង្រាយនាវាពិឃាតពហុបំណងថ្មី Choe Hyon របស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ។

សារព័ត៌មាន KCNA បន្ថែមថា នាវាពិឃាតនេះបានបញ្ចប់ការធ្វើតេស្តប្រតិបត្តិការយោធាដោយជោគជ័យក្នុងរយៈពេល ១៤ខែកន្លងមកហើយ។
លោក គីម និយាយថា ប្រទេសកូរ៉េខាងជើងមានគម្រោងដាក់ពង្រាយនាវាពិឃាតទម្ងន់ ៥ ០០០តោនមួយទៀត ឈ្មោះ Kang Kon ក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងនាវាចម្បាំងយុទ្ធសាស្ត្រទម្ងន់ ១០ ០០០តោន។
លោក បន្ថែមថា កងទ័ពជើងទឹកធ្លាប់ជាផ្នែកខ្សោយបំផុតនៃកងកម្លាំងយោធារបស់កូរ៉េខាងជើង តែសមត្ថភាពរបស់យើងឥឡូវនេះនឹងប្រែក្លាយជាអស្ចារ្យលើសពីការស្រមើស្រមៃ។
មេដឹកនាំកូរ៉េខាងជើងនិយាយថា៖ « ការកសាងមូលដ្ឋានកងទ័ពជើងទឹកទំនើបបានលេចចេញជាកិច្ចការគួរតែពន្លឿន និងចាំបាច់»។
លោក ថា មន្ត្រីនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករដែលកំពុងកាន់អំណាចបានពិភាក្សាអំពីផែនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកថ្មី នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតសម្រាប់កងទ័ពជើងទឹកនឹងក្លាយជាការផ្លាស់ប្តូរឋានៈ តួនាទី និងវិសាលភាពនៃប្រតិបត្តិការយោធារបស់ខ្លួន។
លោក ថា ការផលិតអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកកំពុងរីកចម្រើនទៅតាមដំណើរ និងរួមចំណែកដល់ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ប្រទេស៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


