កីឡា
នារីពូកែដៃ Jackie ប្រាប់យុទ្ធសាស្ត្រយកឈ្នះ Ekaterina ថ្ងៃទី២៩មេសានេះ
កីឡាការិនីហ្វីលីពីន-អាមេរិក Jackie Buntan ត្រូវឡើងសង្វៀន ONE ជាលើកទី២នាចុងខែមេសានេះ បន្ទាប់ពីបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រកួតលើកទី១។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ Jackie Buntan ត្រូវតទល់នឹងកីឡាការិនី Ekaterina Vandaryeva នៅព្រឹត្តិការណ៍ស៊េរីទី៤ “ONE on TNT IV”ដែលផ្សាយទៅកាន់ម៉ោងពិសេសនៅអាមេរិក។
អ្នកតាមដានប្រដាល់ទូទាំងពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាការិនីវ័យក្មេង Buntan ដែលបានប្រកួតលើកទី១ឈ្នះដាច់លើកីឡាការិនីថៃកំពុងល្បីឈ្មោះ Wondergirl Fairtex កាលខែកុម្ភៈកន្លងទៅ។ ពេលនោះ នាងវ៉ៃពោរពេញដោយបច្ចេកទេសគឺចូល ចេញ និងការពារបានយ៉ាងលឿនរហ័ស ហើយកណ្តាប់ទាំងឆ្វេង និងស្តាំចេញយ៉ាងល្អឥតខ្ចោះ។ សូម្បីតែជើង នាងក៏ទាត់បានល្អថែមទៀត។ នាងបានវ៉ៃកីឡាការិនីថៃ Wondergirl ឲ្យដួលអាជ្ញាកណ្តាលរាប់៨នៅទឹកទី១ និងនៅទី៣ចេញអាវុធផ្ទួនៗស្ទើរតែឲ្យកីឡាការិនីថៃសន្លប់ទៅហើយ។

តាមរយៈជំនាញដ៏ល្អឥតខ្ចោះនោះ អ្នកស្នេហាប្រដាល់ទូទាំងពិភពលោកពិតជាចង់ឃើញ Jackie Buntan ឡើងប្រកួតទៀតណាស់។ ទីបំផុត មិនដល់ជាង២ខែផង នាងទទួលបានឱកាសទៀតហើយដោយត្រូវជួបកីឡាការិនីបេឡារុស្ស Ekaterina។
Jackie បានប្រាប់ថា ដៃគូខាងមុខនេះមានកម្ពស់ខ្ពស់ និងទាត់ជើងឆ្វេងបានល្អ ដូច្នេះនាងត្រូវតែរៀបចំផែនការប្រកួតឲ្យច្បាស់លាស់ទើបអាចយកឈ្នះបាន។ នាងបានពន្យល់ថា ៖«ខ្ញុំជឿថា លក្ខណៈពិសេសដែលខ្ញុំអាចយកប្រៀប Ekaterina គឺចូលកៀក។ យុទ្ធសាស្ត្ររបស់ខ្ញុំគឺចូលឲ្យកៀក និងចេញកណ្តាប់ដៃវ៉ៃឲ្យលឿនៗ ហើយដកថយវិញដើម្បីការពារ»។ «ខ្ញុំឃើញគាត់ប្រកួតជាមួ Janet ដូច្នេះខ្ញុំដឹងពីអ្វីដែលជាចំណុចល្អរបស់គាត់។ ខ្ញុំជឿថា ល្បឿនកណ្តាប់ដៃឆ្វេងស្តាំ និងការទាត់របស់ខ្ញុំជាកត្តាសំខាន់ដើម្បីឲ្យឈ្នះការប្រកួតមួយនេះ»។ នាងបានសង្កត់ធ្ងន់។
Jackie Buntan បានបន្ថែមថា នាងបានយល់ច្បាស់ពីអាវុធរបស់ដៃគូ ដូច្នេះប្រសិនបើនាងធ្វេសប្រហែសនឹងនាំឲ្យមានផលមិនល្អសម្រាប់ការប្រកួតនេះ។ សម្រាប់ការប្រកួតនេះ នាង Jackie Buntan មានកត្តាពីរចំណុចទៀតដែលធ្វើឲ្យនាងមានទំនុកចិត្តខ្លាំង។ ទី១ ការផ្តល់ដំបូន្មានពីជើងឯកពិភពលោក Todd ដែលជាមិត្តរួមក្លឹប និងទី២ជ័យជម្នះលើ Wondergirl ពីការប្រកួតលើកទី១។
ឱកាសមាសអាចនឹងស្ថិតនៅចំពោះមុខ ប្រសិនបើកីឡាការិនីហ្វីលីពីន-អាមេរិករូបនេះទទួលបានជ័យជម្នះនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នោះគឺឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



