Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ជូនពរ​ជនរួមជាតិ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី

បានផុស

នៅ

ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី សព្វព្រះរាជ​ហរទ័យ​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ខ្មែរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​សូម​រីករាយ​ រក្សា​បាន​នូវ​ទំនៀម​ទម្លាប់​វប្បធម៌​ សាមគ្គី​ជាតិ​​ឱ្យ​បាន​ស្ថិត​ស្ថេរ​គង់វង្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ព្រះរាជសារ​ឡាយ​ព្រះហស្តលេខា​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៦​នេះ សម្ដេច​ព្រះ​ នរោត្តម សីហមុនី ​បាន​សម្ដែង​នូវ​ហឫទ័យ​​សោមនស្ស​រីករាយ​​ក្នុង​ពេល​ដែល​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ឈាន​មក​ដល់​នា​សប្ដាហ៍​ក្រោយ​នេះ​។ ​ព្រះអង្គ​មាន​រាជ​អង្កា​ថា​ ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​គឺ​ជា​វប្បធម៌​ដ៏​យូរ​អង្វែង និង​ផូរផង់​ដែល​បុព្វបុរស​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​ ហើយ​មាន​អត្ថន័យ​ធំធេង​ចំពោះ​ការ​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី និង​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ ក៏​ដូច​ជា​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​សមាជិក​គ្រួសារ​ និង​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​អ្នក​ស្រុក​ភូមិ​ជិត​ឆ្ងាយ​។

ក្នុង​រាជសារ​​នោះ​ព្រះអង្គ​ទ្រង់​លិខិត​ថា៖ «ពិធី​បុណ្យ​នេះ​ក៏​បាន​បង្ហាញ​ពី​អត្តសញ្ញា និង​អរិយធម៌​របស់​ជាតិ​ខ្មែរ បណ្ដុះ​ស្មារតី​សាមគ្គី​ជាតិ និង​ថែ​រក្សា​ ការពារ​ស្រលាញ់ ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​និរន្ត​»


ព្រះ​អង្គ​បាន​ថ្វាយ​ព្រះពរ​ប្រគេន​ថ្វាយ​សម្ដេច​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ពរ​ជ័យ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​សូម​ប្រកប​នឹង​ព្រះ​ពុទ្ធ​ពរ​គ្រប់​ប្រការ​ កុំ​បី​ឃ្លៀង​ឃ្លាត​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ចាប់​ផ្ដើម​នៅ​អង្គារ​ ទី​១២​រោច ដល់​១៤​រោច​​ ខែ​ចេត្រ ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៦ សប្ដាហ៍​ក្រោយ​នេះ។ ពេលវេលា​ចូល​ឆ្នាំ​ថ្មី​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​ជួប​ជុំ​គ្រួសារ ធ្វើ​បុណ្យ​រួម​គ្នា និង​ធ្វើ​ដំណើរ​កម្សាន្ត​ផង​ដែរ​​៕ ​​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម