Connect with us

ជីវិតកម្សាន្ដ

នេនទុំ ចេញឆ្លើយតបទាំងយប់ ក្រោយរងការរិះគន់ប្រៀបធៀបជាមួយ G-Devith និង វណ្ណដា

បានផុស

នៅ

តារាចម្រៀង Hip Hop នេនទុំ បានបញ្ចេញប្រតិកម្មយ៉ាងក្តៅគគុកលើបណ្ដាញសង្គម ក្រោយអ្នកវិភាគឯករាជ្យយករូបលោកប្រៀបធៀបជាមួយតារាចម្រៀងរ៉េបជំនាន់ក្រោយ ២រូប រួមមាន G-Devith និង វណ្ណដា ដែលលោកយល់ថា ជាការរិះគន់ជាន់ពន្លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មនេះកើតឡើង បន្ទាប់ពីលោក នេនទុំ ទើបបញ្ចេញបទចម្រៀងថ្មី “ចាស់នៅតែចាស់ ស្ទាវនៅតែស្ទាវ” ដែលសហការជាមួយសិល្បករជើងចាស់ ណូយ វ៉ាន់ណេត ។ តាមរយៈសារពីទំព័រហ្វសប៊ុកផ្ទាល់ខ្លួន លោក វណ្ណ ស៊ីដារ៉ូដែលមហាជនស្គាល់ថា អ្នកវិភាគឯករាជ្យ សរសេរសំណេរវែងអន្លាយដោយប្រៀបធៀបថា ស្របពេលតារាចម្រៀងផ្សេងៗលើកតម្លៃវប្បធម៌ បែរជាមានអ្នកខ្លះយកស្នាដៃសិល្បៈបុរាណមកប្រើប្រាស់ដោយមិនគោរព ដោយយកបុគ្គលដែលគេគោរព ទៅថត MV ហាក់មិនសមរម្យ ដោយទុកថាធ្វើឱ្យបាត់បង់តម្លៃដើម។

ជាការឆ្លើយតប នេនទុំ បានបង្ហោះវីដេអូភ្ជាប់សារបង្ហាញការមិនពេញចិត្តចំពោះការវិភាគនោះ ដោយចាត់ទុកថាជាការប្រៀបធៀបមិនសមស្រប។ លោកបានបញ្ជាក់ថា ខ្លួនគោរព និងគាំទ្រ ជី ដេវីដ និង វណ្ណដា ប៉ុន្តែមិនគួរយកមកប្រៀបធៀបជាមួយខ្លួនឡើយ ព្រោះស្ទីល និងទិសដៅសិល្បៈខុសគ្នា។

លើសពីនេះ តារាចម្រៀងរូបនេះក៏បានលើកឡើងអំពីការរួមចំណែករបស់ខ្លួនក្នុងវិស័យសិល្បៈ និងសង្គម រួមទាំងការធ្លាប់ជួយគាំទ្រសិល្បករជើងចាស់ ដូចជា គង់ ណៃ ក្នុងអំឡុងឆ្នាំកន្លងមក។ លោកបានអំពាវនាវឱ្យអ្នកវិភាគពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការវាយតម្លៃ ឬប្រៀបធៀប។

គួរបញ្ជាក់ថា នេនទុំ ត្រូវបានគេស្គាល់ថាជាតារាចម្រៀងរ៉េបដែលមានស្ទីលប្លែក ដោយរួមបញ្ចូលធាតុវប្បធម៌ និងអរិយធម៌ខ្មែរ ចូលក្នុងបទចម្រៀង និងវីដេអូរបស់ខ្លួន។ ទោះជាយ៉ាងណា ករណីនេះក៏បង្ហាញពីការរីកចម្រើន និងការប្រកួតប្រជែងក្នុងវិស័យតន្ត្រីរ៉េបកម្ពុជា ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម