ព័ត៌មានជាតិ
ឃាត់ខ្លួនតៃកុងរថយន្ដកុងតឺន័រម្នាក់បើកបំបុកបារ៉ាសបិទខ្ទប់
បុរសម្នាក់ជាតៃកុងរថយន្ដកុងតឺន័រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តបំបុកបារ៉ាសគោលដៅបិទខ្ទប់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅរឹតបណ្តឹងតំបន់បិទខ្ទប់ តាមបណ្តោយផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាតៃកុងរថយន្តបង្កឈ្មោះ នាក់ ប៉ុន អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បើករថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C 9151។
សមត្ថកិច្ចបានបញ្ចាក់ថា តៃកុងរថយន្ដរូបនេះបានបើករថយន្ដបំបុកបារ៉ាសហាមឃាត់ ក្នុងតំបន់បិទខ្ទប់ ហើយព្យាយាមបើកគេចខ្លួនបានចម្ងាយប្រហែល៤០០មែត្រទើបសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋឃាត់បាន។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា





-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


