Connect with us

កីឡា

លីគ អង់គ្លេស មានក្រុមច្រើនជាងគេ ឡើងដល់វគ្គ ១/២ ក្នុងពានរបស់ទ្វីប អឺរ៉ុប ទាំង ៣

បានផុស

នៅ

ក្លិបមកពីលីគកំពូល អង់គ្លេស Premier League កំពុងបង្ហាញសក្តានុពលដ៏ខ្លាំងក្លាក្នុងពានទាំង ៣ របស់ អឺរ៉ុប រួមមាន UEFA Champions League, Europa League និង Conference League ដោយមានក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រច្រើនជាងគេ រហូតដល់ទៅ ៤ ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Champions League

ការប្រកួតពានធំៗទាំង ៣ របស់ទ្វីប អឺរ៉ុប បានរកឃើញក្រុម និងគូប្រកួតនីមួយៗ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ពាន Champions League គឺក្រុម Arsenal របស់ អង់គ្លេស ជួបក្រុម Atletico Madrid របស់ អេស្ប៉ាញ និង Bayern Munich របស់ អាល្លឺម៉ង់ ត្រូវជួបក្រុម Paris Saint-Germain របស់ បារាំង។

Europa League

ចំណែកពាន Europa League វិញ គឺក្រុម Aston Villa របស់ អង់គ្លេស ត្រូវជួបក្រុម Nottm Forest របស់ អង់គ្លេស និង SC Freiburg របស់ អាល្លឺម៉ង់ ត្រូវជួបក្រុម Braga របស់ ព័រទុយហ្គាល់។ ចុងក្រោយពាន Conference League គឺ ក្រុម Crystal Palace របស់ អង់គ្លេស ត្រូវជួបក្រុម Shakhtar Donetsk របស់ អ៊ុយក្រែន និង Strasbourg របស់ បារាំង ត្រូវជួបក្រុម Rayo Vallecano របស់ អេស្ប៉ាញ។

Conference League

តាមទិន្នន័យខាងលើឃើញ ថា ក្រុមមកពី អង់គ្លេស មានច្រើនជាងគេរហូតដល់ទៅ ៤ ក្រុម។ ដោយឡែកក្រុមមកពី អេស្ប៉ាញ មាន ២ ក្រុម ក្រុមមកពី បារាំង មាន ២ ក្រុម ក្រុមមកពី អាល្លឺម៉ង់ មាន ២ ក្រុម ក្រុមមកពី ព័រទុយហ្គាល់ មាន ១ ក្រុម និងក្រុមមកពី អ៊ុយក្រែន មាន ១ ក្រុម៕

ចំនួនក្រុមតាមលីគនីមួយៗឡើងមកដល់វគ្គ ១/២ ក្នុងពាន អឺរ៉ុប ទាំង ៣

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម