កីឡា
គុណធម៌ខ្មែរ! កីឡាករ សៅ សុភារ៉ា គោលដៅឈ្នះមេដាយមិនផ្តោតតែឈ្នះថៃ ឬប្រទេសណាមួយនោះទេ
កីឡាករជម្រើសជាតិជឺជីតស៊ូ សៅ សុភារ៉ា ប្រាប់ពីអារម្មណ៍ពេលប៉ះថៃ នៅការប្រកួតកីឡាអាស៊ី លើកទី៦ ឯប្រទេសចិនកន្លងទៅនេះថា ក្នុងនាមជាអ្នកកីឡាមួយរូបគឺគោលដៅធំផ្ដោតលើការឈ្នះមេដាយជូនជាតិមិនគិតតែឈ្នះលើថៃ ឬប្រទេសណាមួយនោះទេ។

កីឡាករ សៅ សុភារ៉ា
កីឡាករ សៅ សុភារ៉ា បានឲ្យពេលមកដល់កម្ពុជាវិញថា រូបគេបានខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែមិនអាចយកឈ្នះដៃគូ ឬឡើងទៅវគ្គបន្តទៀតបានក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ដែលកំពុងធ្វើឡើងនៅឯប្រទេសចិន។ ការចាញ់កីឡាករកូរ៉េនេះគឺរូបគេអស់ចិត្តហើយ ព្រោះប៉ះជើងខ្លាំងលំដាប់ពិភពលោកឯណោះទាំងបទពិសោធ និងបច្ចេកទេសប្រកួតខុសគ្នាឆ្ងាយ។

Sarin Soonthorn ពេលចាញ់ សៅ សុភារ៉ា
ឆ្លើយតបសំនួរថាមានអារម្មណ៍យ៉ាងណាពេលប៉ះថៃ ? សុភារ៉ា ថាក្នុងនាមជាកីឡាករជម្រើសជាតិគឺរឿងតែមួយគត់ចង់ប្រកួតឈ្នះមេដាយជូនប្រទេសជាតិតែប៉ុណ្ណោះ។ ចំពោះការប្រកួតប៉ះប្រទេសណា ឬផ្ដោតលើការឈ្នះថៃនោះរូបគេមិនបានគិតអ្វីឡើយ។ ពោលប៉ះប្រទេសណាប្រកួតជាមួយប្រទេសនោះ និងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជម្នះទៅវគ្គបន្ត។

សៅ សុភារ៉ា ពេលឈ្នះថៃ
បញ្ជាក់ដែរថា កីឡាករកម្ពុជា សៅ សុភារ៉ា និងក្រុមជម្រើសជាតិជឺជីតស៊ូ រួមទាំងផ្នែកទ្រីយ៉ាត្លុងបានមកដល់កម្ពុជាវិញហើយនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ភារកិច្ចប្រកួតនៅកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅឯប្រទេសចិន។ រំលឹកឡើងវិញបន្តិចថា លើកីឡាជឺជីតស៊ូ វិញ្ញាសាប្រយុទ្ធ ៦៩គីឡូក្រាមកីឡាករ សៅ សុភារ៉ា បានយកឈ្នះលើកីឡាករថៃ Sarin Soonthorn ដោយផ្ដួលឲ្យមានរបួសមិនអាចប្រកួតបន្ត។ យ៉ាងណារូបគេបានចាញ់នៅប្រកួតបន្ទាប់ក្នុងវគ្គ ១៦នាក់ចុងក្រោយក្រោមថ្វីដៃជនជាតិកូរ៉េ Lee Jae-young។ កីឡាករកូរ៉េនេះផងដែរបានឈ្នះការប្រកួតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងទទួលបានមេដាយប្រាក់ទៀតផង៕

ទិដ្ឋភាពមកដល់ម្សិលមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


