Connect with us

ជីវិតកម្សាន្ដ

ពី Fan ក្លាយជាគូដណ្តឹង! ថ្ងៃភ្ជាប់ពាក្យ លោក ហៃ ដារ៉ូ បង្ហើបរឿងរ៉ាវផ្តើមស្នេហ៍

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ហៃ ដារ៉ូ ដែលសាធារណជនស្គាល់ថា ជាអ្នកផលិតមាតិកាបែបកំប្លែង និងមានជំនាញបញ្ចូលសំឡេងនោះ បានដឹកដៃគូជីវិតចូលរោងពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញ ប៉ុន្តែពោរពេញដោយសំឡេងនៃសុមង្គល និងស្នាមញញឹមនៃអ្នកចូលរួម។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង គឺរឿងរ៉ាវស្នេហ៍របស់គូនេះ ដែលលោកបានបង្ហើបថា មនោសញ្ចេតនារបស់លោក និងគូដណ្តឹង គឺផ្តើមពីគាត់ស៊ែរវីដេអូកំប្លែងរបស់លោក ហើយសរសេរថា idol idol… ហើយចុងក្រោយក៏ក្លាយជាគូដណ្តឹងនឹងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសិរីមង្គលនេះ ក៏មានវត្តមានមិត្តរួមអាជីពចូលរួមអបអរសាទរ និងបង្កបរិយាកាសពេញដោយសំណើចរីករាយញាំងឱ្យកម្មវិធីកាន់តែមានអត្ថន័យពិសេសសម្រាប់អ្នកគាំទ្រលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម