Connect with us

ព័ត៌មានអន្ដរជាតិ

ផេះ​​​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង​ Mayon នៅ​ហ្វីលីពីន​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីជាង ៨ ៥០០ហិកតា

បានផុស

នៅ

ទីភ្នាក់ងារ​អវកាសហ្វីលីពីន (PhilSA) បាន​ចេញផ្សាយផែនទីមួយ​ បង្ហាញ​​តំបន់គ្របដណ្តប់ដោយ​ស្រទាប់​ផេះ​ពីចរន្ត​ដង់ស៊ីតេ «pyroclastic» ក្នុង​​ភ្នំភ្លើង Mayon ​កាល​​ពី​ថ្ងៃសៅរ៍​ថា មាន​ផ្ទៃដី​​យ៉ាងហោចណាស់​ ៨ ៥៤៤ហិកតា ឬជាង​ពាក់​កណ្តាល​នៃ​ទីក្រុង Quezon ត្រូវ​បានគ្របដណ្តប់ដោយ​ផេះ​​ពី​​សកម្មភាព​របស់​ភ្នំភ្លើង ហៅថា «uson» ។

យោងតាម​សារព័ត៌មាន The Star ចុះ​ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ឱ្យ​ដឹងថា ចរន្ត​​ដង់ស៊ីតេ «pyroclastic» គឺ​​ជាលំហូរលឿន​​នៃ​ឧស្ម័ន​ភ្នំភ្លើង​ក្តៅ ផេះ និង​​បំណែកថ្ម​ធ្លាក់​​ចុះពីជម្រាលភ្នំភ្លើង​ អំឡុងពេល​​​​ផ្ទុះ​​។

ភ្នំភ្លើង​របស់​ហ្វីលីពីនកំពុង​ផ្ទុះ។ រូបភាព៖ NG
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យា​ស្ថាន​ភ្នំភ្លើងនិង​រញ្ជួយដីហ្វីលីពីនលើក​ឡើង​ថា៖ «​ផេះដែល​ផ្សំ​ឡើង​ពី​ភាគល្អិតភ្នំភ្លើង​​មានអង្កត់ផ្ចិតតិចជាង ២​មីលីម៉ែត្រ​នោះ គឺ​គ្រោះ​ថ្នាក់ដល់សុខភាព។ វាក៏គ្រោះថ្នាក់ដល់យន្ត​ហោះ និងគ្រឿងចក្រ​ឧស្សាហកម្មផ្សេងទៀតផង​ដែរ ដូចជាគ្រឿងចក្រសម្រាប់​ដឹក​ជញ្ជូន​ និងផលិតថាមពលជា​ដើម​»។

ទីភ្នាក់​ងារស្ទង់មតិ​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក​ អះអាង​ថា៖ « ផេះ​ដែល​ធ្លាក់​អាច​រំខានសកម្មភាព​នានា​ ដោយបំផ្លាញអគារ ការដឹកជញ្ជូន ប្រព័ន្ធទឹក ការផ្គត់​ផ្គង់ថាមពល ឧបករណ៍​ទំនាក់ទំនង កសិកម្ម និងផលិត​កម្ម​បឋម​យ៉ាងសំខាន់​ សូម្បី​តែកម្រាស់ត្រឹមតែពីរ​បី​មីលីម៉ែត្រ ឬ​ត្រឹម​អ៊ីញក៏​ដោយ»។

យ៉ាង​ណា រហូតមក​ដល់​ពេលនេះ ផេះដែល​ធ្លាក់ពីភ្នំភ្លើង Mayon បាន​ប៉ះពាល់ដល់​គ្រួសារចំនួន ៣០ ៥២២គ្រួសារ ឬ​មនុស្ស ១០២ ៤០៦នាក់ នៅ​​ក្នុងភូមិចំនួន៨៧ ក្នុងតំបន់ Bicol គិត​ត្រឹមថ្ងៃចន្ទ ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២៦។ នេះ​បើយោង​តាម​ការិយាល័យការពារជនស៊ីវិល​ហ្វី​លីពីន​។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម