Connect with us

កីឡា

ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​ មាន​ទំនុក​ចិត្ត​ដល់​ទៅ​ ១០០%​ ផ្ដួល​កំពង់ស្ពឺ​យក​មេដាយ​មាស​កីឡាបឋមសិក្សា​ថ្នាក់​ជាតិ​

បានផុស

នៅ

ក្រុម​បាល់ទះ​បឋមសិក្សា​ខេត្ត​ព្រៃវែង​ មាន​ទំនុក​ចិត្ត​លើ​ក្រុម​ខ្លួន​ឯង​ខ្ពស់​មែនទែន​រហូត​ដល់​ ១០០%​ នឹង​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ដណ្ដើម​មេដាយ​មាស​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​ការ​ប្រកួត​កីឡាបឋមសិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦ ​ស្រប​ពេល​កីឡាករ​ក្នុង​ក្រុម​លេង​ស្មើដៃ​គ្នា​ និង​មាន​ស្មាត់​ល្អថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះខេត្ត​ព្រៃវែង

កុមារា​ ភន​ សិរីវឌ្ឍនា​ និង​មិត្ត​រួម​ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ស្អែក​នេះ​ដាក់​ក្ដី​សង្ឃឹម​ ១០០%​ តែ​ម្ដង​នឹង​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កំពង់ស្ពឺ។​ បើ​ទោះ​ជា​ដឹង​ថា​ក្រុម​កំពង់ស្ពឺ​មាន​ស្មាត់​ល្អ​ និង​រឹង​ជើងក្រោម​បែប​ណា​ក្ដី​ ប៉ុន្តែ​រូប​គេ​នៅ​តែ​ជឿជាក់​ថា​អាច​យក​ឈ្នះ​បាន។​

ក្រុមបាល់ទះខេត្ត​ព្រៃវែង

កីឡាករ​វ័យ​ ១១ឆ្នាំ​មក​ពី​ព្រៃវែង​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​សង្ឃឹម​ឈ្នះ​មេដាយ​មាស​ខ្ពស់​បែប​នេះ​ដោយ​សារ​តែ​កូន​ក្រុម​របស់​ខ្លួន​លេង​សាមគ្គី​គ្នា​បាន​ល្អ​ និង​លេង​ស្អិត​ស្មើ​ដៃ​គ្នា។​ ក្រុម​ព្រៃវែង​របស់​ខ្លួន​នេះ​មាន​ស្មាត់​ល្អ​ពីរ​រូប​ដែល​លេចធ្លោ​ និង​ជួយ​ក្រុម​បាន​ច្រើន​ ស្រប​ពេល​ខ្លួន​ជា​អ្នក​ប៉ះ​សេ​បាន​ល្អ​ថែម​ទៀត​រឹតតែ​បង្ហាញ​ថា​ខេត្ត​ព្រៃវែង​សង្ឃឹម​ឈ្នះ​មេដាយ​មាស​ស្អែក​នេះ។​

ក្រុមបាល់ទះខេត្ត​ព្រៃវែង

បញ្ជាក់​ដែរ​ថា​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កីឡាបឋមសិក្សា​ថ្នាក់​ជាតិ​ ២០២៦ ​ព្រឹកមិញ​នេះ​គូ​ទី២​ ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​ បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​តាកែវ​ ដោយ​លទ្ធផល​ ២-០​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ក្រុម​បាល់ទះ​ខេត្ត​កំពង់ស្ពឺ។​ ស្អែក​ព្រឹក​រវាង​ក្រុម​ខេត្ត​ព្រៃវែង​ និង​ ខេត្ត​កំពង់ស្ពឺ​ អ្នក​ណា​ឈ្នះ​នឹង​ទទួល​បាន​មេដាយ​មាស​ នៃ​ការ​ប្រកួត​កីឡាបឋមសិក្សា​ថ្នាក់​ជាតិ​ ២០២៦​ នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម