Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញថា សាច់បង្កកដែលចាប់បាននៅច្រកបាក់ដៃម្សិលមិញ បើបានចែកចាយដល់ដៃអ្នកប្រើប្រាស់នឹងបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ

បានផុស

នៅ

កាលពីថ្ងៃទីថ្ងៃទី៧ឧសភា ម្សិលមិញមន្ត្រីជំនាញ និងអាជ្ញាធរស្រុកអង្គរបូរី ខេត្តតាកែវ បានស្ទាក់ចាប់ការលួចនាំចូលសាច់បង្កកជាង៣តោនតាមច្រកបាក់ដៃ។ បើតាមមន្ត្រីជំនាញ សាច់បង្កកដែលចាប់បាននេះ មានទាំងសាច់ក្រក និងប្រហិតខុសច្បាប់សរុបចំនួន៧០បាវ ស្មើនឹង ៣,៥០០ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការពិនិត្យជាក់ស្ដែងពីមន្ត្រីជំនាញបញ្ជាក់ថា ផលិផលសាច់បង្កកទាំងនេះ ពុំមានការវេចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេសនោះទេ ដែលបណ្តាលឱ្យបាត់បង់គុណភាពទាំងស្រុង និងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ ប្រសិនបើមានការចែកចាយទៅដល់ដៃអ្នកប្រើប្រាស់។ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ ក្រុមការងារចម្រុះបានសម្រេចដុតបំផ្លាញចោលនូវវត្ថុតាងសាច់ខូចគុណភាពទាំង ៣,៥០០ គីឡូក្រាមនោះទាំងស្រុង នៅនឹងកន្លែងតែម្តង។

អាជ្ញាធរស្រុកអង្គរបុរី ក៏បានដាស់តឿនដល់អាជីវករដែលឆ្លៀតឱកាសនាំចូលទំនិញខូចគុណភាព ខណៈដែលរដ្ឋបាលស្រុក កំពុងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជាដាច់ខាត។

សូមជម្រាបថា មន្ត្រីជំនាញ និងអាជ្ញាធរស្រុកអង្គរបុរី ក្រោមការបញ្ជាផ្ទាល់ពីលោក កង អាណាន់ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយមន្ត្រីជំនាញការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ កម្លាំងគយប្រចាំតំបន់២ និងសាខា ក.ប.ប ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសបានសាច់បង្កកអមដោយសាច់ក្រក និងប្រហិតខុសច្បាប់សរុបចំនួន៧០បាវ ស្មើនឹង ៣,៥០០ គីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម