Connect with us

សេដ្ឋកិច្ច

ស្ពានកោះខ្សាច់ទន្លា ​តម្លៃជាង ​១២ ​លានដុល្លារ ​នឹងលេចចេញរូបរាងឆាប់ៗ​

បានផុស

នៅ

គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល​ មានតម្លៃជាង ​១២ ​លានដុល្លារ ដែល​មានប្រវែង​ប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ​ នឹង​លេចរូបរាងឡើងឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ​នៅថ្ងៃទី ​០៨ ​ឧសភា ​២០២៦ ​បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា​ រវាងអង្គភាពគ្រប់គ្រងគម្រោង​សាងសង់ស្ពាន​កោះខ្សាច់​ទន្លា (KTB) ​ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន ​CHODAI Co., LTD (JAPAN)។​

​​ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព ការរចនាប្លង់បច្ចេក​ទេស​លម្អិត និងការត្រួតពិនិត្យការសាងសង់ រវាងក្រសួង​សា​ធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា។

​​លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់​ក្នុងការឆ្លងកាត់​ទន្លេ​បា​សាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា​ ទៅកាន់​ផ្លូវ​ជាតិ​លេខ២១ ​សំដៅ​លើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម​ ព្រមទាំងជំរុញ​កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ​

​បើតាមលោករដ្ឋមន្ត្រី គម្រោងនេះនឹងតភ្ជាប់ ​បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូន​បានគ្រប់​រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹក​ជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លាឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិត​ផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាព និងសម្រួលដល់ការ​ធ្វើ​ដំណើរ​របស់ប្រជាជនទៅ និងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុងភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម