កូវីដ-១៩
មិនខ្វល់រឿងផ្ទុះខ្លាំង! ប្ដីប្រពន្ធ ឥណ្ឌា មួយគូរៀបការទាំងស្លៀកឈុតការពារ ក្រោយកូនកំលោះផ្ទុកកូវីដ (មានវីដេអូ)
ប្ដីប្រពន្ធមួយគូ នៅស្រុក Ratlam នៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានស្លៀកឈុតការពារឆ្លងជំងឺកូវីដ ១៩ (PPE) បន្ទាប់ពីកូនកំលោះ បានធ្វើតេស្តរកឃើញវីរុសមួយនេះ ។

យោងតាម អាជ្ញាធរស្រុក បានឲ្យដឹងថា កូនកំលោះអាយុ ២៨ ឆ្នាំ បច្ចុប្បន្នអាចប្រឈមនឹងការចោទប្រកាន់ ពីបទរំលោភលើបទបញ្ជារបស់រដ្ឋាភិបាល បន្ទាប់ពីបានចាកចេញពីតំបន់បិទខ្ទប់ ។
វីដេអូរបស់គូស្វាមីភរិយា ដែលចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ស្លៀកឈុតការពារ PPE កំពុងផ្ទុះការល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ។ វាកើតឡើងនៅពេលដែលរលកទី ២ នៃរោគរាតត្បាតកូវីដ ១៩ កំពុងតែរាលដាលពាសពេញប្រទេសឥណ្ឌា ។

មន្ត្រីម្នាក់ឈ្មោះ Naib Naveen Garg បាននិយាយថា អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងយ៉ាងសាមញ្ញនៅសាលមួយ មុខមនុស្ស ៨ នាក់នៅឯតំបន់ Indira Nagar នៃស្រុក Ratlam ។
លោកបាននិយាយថា រដ្ឋបាលទទួលបានព័ត៌មាន អំពីពិធីរៀបអាពាហ៍ពិពាហ៍ របស់អ្នកឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃចន្ទ ។ នៅពេលក្រុមរដ្ឋបាលរបស់យើង ទៅដល់កន្លែងនោះ ពួកគេបានប្រាប់ថា សមាជិកវ័យចំណាស់ម្នាក់ នៃគ្រួសារនេះ កំពុងតែមានជំងឺ ហើយចង់ឃើញកូនកំលោះរៀបការ ។

មន្ត្រីរូបនោះបាននិយាយថា បន្ទាប់ពីពិគ្រោះយោបល់ ជាមួយមន្រ្តីជាន់ខ្ពស់ ពិធីនេះត្រូវបានអនុញ្ញាតឲ្យ តែត្រូវស្លៀកឈុតការពារ PPE និងដើម្បីស្របតាមពិធីសារនៃជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៨.៣ លានករណី និងមានអ្នកស្លាប់ជា ២០៨,០០០ នាក់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ គិតត្រឹមពេលនេះ ប្រទេសជាង ៤០ ហើយផ្ដល់ជំនួយដល់ ឥណ្ឌា ដែលកំពុងដុនដាបដោយកូវីដ
ចុចអាន ៖ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


