ព័ត៌មានអន្ដរជាតិ
ការចាប់ដៃនៅប៉េកាំង៖ ហេតុអ្វីលោក ត្រាំ មិនប្រើស្ទីល «ចាប់ទាញ» រាល់ដង ជាមួយមេដឹកនាំចិន?
កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកទាំងមូល បានសម្លឹងមើលមកកាន់ទីក្រុងប៉េកាំងយ៉ាងមិនដាក់ភ្នែក នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជិនពីង បានចាប់ដៃគ្នាជាថ្មីម្តងទៀត។ នៅក្នុងជំនួបកំពូល ដែលមានសារៈសំខាន់បំផុតនេះ រាល់ជំហាននៃការដើរ ខ្សែភ្នែកដែលសម្លឹងរកគ្នា និងកាយវិការតូចៗ ដែលមេដឹកនាំទាំងពីរបានបង្ហាញ សុទ្ធតែជាសញ្ញាដែលបង្ហាញពីឥទ្ធិពល ការគ្រប់គ្រង និងការចង់ឈ្នះចង់ចាញ់រៀងៗខ្លួន។

យោងតាម NewsWeek តាមធម្មតា លោក ដូណាល់ ត្រាំ តែងតែមានស្ទីលផ្ទាល់ខ្លួនមួយ ក្នុងការចាប់ដៃជាមួយមេដឹកនាំដទៃ គឺគាត់ចូលចិត្តចាប់ទាញដៃដៃគូម្ខាងទៀតឱ្យមកជិតខ្លួន ឬចាប់រឹតឱ្យខ្លាំង ដើម្បីបង្ហាញពីអំណាចរបស់គាត់។ ប៉ុន្តែនៅក្នុងជំនួបជាមួយលោក ស៊ី ជិនពីង លើកនេះ អ្នកជំនាញសង្កេតឃើញថា លោក ត្រាំ ហាក់ដូចជាមានការប្រុងប្រយ័ត្ន និងបន្ទន់ឥរិយាបថជាងមុន។ គាត់មិនបានប្រើស្ទីល «ចាប់ទាញ» ដូចដែលគាត់ធ្លាប់ធ្វើដាក់ស្តេច ឆាលស៍ (Charles) របស់អង់គ្លេស កាលពីខែមុននោះទេ។ អ្នកជំនាញខាងចិត្តសាស្ត្រ បានលើកឡើងថា នេះប្រហែលមកពីលោក ត្រាំ ចាត់ទុកលោក ស៊ី ជិនពីង ជាដៃគូដែលមានអំណាចស្មើគ្នា ទើបគាត់ជ្រើសរើសការបង្ហាញភាពរាក់ទាក់ និងបើកចំហជាងមុន តាមរយៈការដាក់បាតដៃផ្ងារឡើងបន្តិច ដែលជាសញ្ញានៃការផ្តល់កិត្តិយស។
យ៉ាងណាមិញ បើក្រឡេកមកមើលខាងមេដឹកនាំចិនវិញ លោក ស៊ី ជិនពីង បានបង្ហាញនូវភាពហ្មត់ចត់ និងការគ្រប់គ្រងអារម្មណ៍យ៉ាងខ្ជាប់ខ្ជួន។ នៅពេលដែលលោក ត្រាំ ដើរចូលទៅរក លោក ស៊ី ហាក់ដូចជាឈរនៅមួយកន្លែង ដោយមិនសូវមានភាពអន្ទះអន្ទែង ក្នុងការដើរទៅទទួលឡើយ។ ភាពស្ងប់ស្ងាត់នេះ បានផ្តល់រូបភាពថា លោក ត្រាំ គឺជាអ្នកដែលត្រូវខិតខំប្រឹងប្រែងខ្លាំងជាង ដើម្បីបង្កើតទំនាក់ទំនង។ សូម្បីតែការដើរក្បែរគ្នា លោក ស៊ី បានស្លៀកឈុតពណ៌ស្រស់ ដែលធ្វើឱ្យគាត់មើលទៅមានអំណាច និងមានថាមពលខ្លាំង ដើរទន្ទឹមគ្នាជាមួយលោក ត្រាំ យ៉ាងមានទំនុកចិត្តបំផុត។
ជំនួបរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនេះ មិនមែនគ្រាន់តែជារឿងនយោបាយឆ្ងាយពីខ្លួនយើងនោះទេ ព្រោះរាល់ភាពតានតឹង ឬការចុះសម្រុងគ្នារបស់ពួកគេ សុទ្ធតែជះឥទ្ធិពលដល់តម្លៃទំនិញ ការងារ និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ លោក ស៊ី ជិនពីង បាននិយាយទៅកាន់លោក ត្រាំ ថា អាមេរិក និងចិនគួរតែធ្វើជាដៃគូនឹងគ្នា មិនមែនជាសត្រូវឡើយ ព្រោះពិភពលោកទាំងមូល កំពុងរង់ចាំមើលលទ្ធផលពីពួកគេ។ ចំណែកលោក ត្រាំ ក៏បានសម្តែងការត្រេកអរ និងរំពឹងថា ជំនួបលើកនេះ នឹងក្លាយជាជំនួបកំពូលដ៏អស្ចារ្យបំផុតមិនធ្លាប់មាន។
ទោះបីជាសម្ដីមើលទៅមានភាពស្និទ្ធស្នាល ប៉ុន្តែកាយវិការដែលខុសគ្នា រវាងភាពប៉ិនប្រសប់ខាងអំណាចរបស់លោក ត្រាំ និងភាពរឹងមាំដូចថ្មរបស់លោក ស៊ី ជិនពីង បានបង្ហាញថា លោក ត្រាំ ប្រហែលជាបានជួបនឹងគូប្រកួតដែលសក្តិសមបំផុតហើយ។ លទ្ធផលនៃជំនួបនេះ មិនត្រឹមតែជាការវាស់ស្ទង់ឥទ្ធិពលគ្នានោះទេ ប៉ុន្តែវានឹងក្លាយជាអ្នកកំណត់វាសនាសេដ្ឋកិច្ច ទីផ្សារការងារ និងស្ថិរភាពពិភពលោកនាពេលខាងមុខ៕


ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


