Connect with us

ព័ត៌មានជាតិ

មន្ទីរធម្មការ និងសាសនាបន្ទាយមានជ័យ កំពុងចាត់វិធានការលើសង្ឃមួយអង្គ សង្ស័យជួលអគារឱ្យក្រុមឆបោកតាមអនឡាញ

បានផុស

នៅ

មន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ កំពុងចាត់វិធានការលើព្រះសង្ឃមួយអង្គ ក្រោយសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងឧក្រិដ្ឋជនប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញមួយកន្លែង ហើយដាក់ការសង្ស័យថា ទីតាំងអគារដែលឧក្រិដ្ឋជនជ្រកកោនធ្វើសកម្មភាព ជាកម្មសិទ្ធិរបស់ព្រះសង្ឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ   លោក បៀន ថាន ថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៨ខែឧសភា នេះ ថា លោកទើបតែទទួលបានព័ត៌មានជុំវិញករណីសង្ស័យព្រះសង្ឃ មានអគារជួលឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី ៦ ខែឧសភា កន្លងទៅថ្មីៗនេះ។ បើតាមប្រភពដដែល ព្រះសង្ឃដែលសង្ស័យថាជាម្ចាស់អគារមាន ព្រះនាម ភិក្ខុ គាត សីហា បច្ចុប្បន្នគង់នៅវត្តរតនារាម ផ្សារកណ្តាល ក្នុងខេត្តបន្ទាយមានជ័យ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ​ អះអាងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីសុំគោលការណ៍សម្រេចលើនីតិវិធីបន្តទៀត។

គួររម្លឹកថា កាលពីថ្ងៃទី៦ ខែឧសភា ថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនបរទេសប្រមាណ ១៣០នាក់ និងឧបករណ៍សង្ស័យមួយចំនួនទាក់ទងនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបអគារនេះ ព្រះអង្គ គាត សីហា បាននិមន្តទៅដល់ទីតាំងនេះ ក្រោយមកត្រូវបានសមត្ថកិច្ចសាកសួរ រួចទើបអនុញ្ញាតឱ្យនិមន្តត្រឡប់ទៅគង់នៅវត្តវិញ៕

ដោយ៖អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម