Connect with us

ជីវិតកម្សាន្ដ

«ឈុតស្បៃខ្មែរ» លើវេិកាមេហ្គា ភូមិវប្បធម៌ សប្ដាហ៍នៃអតីតកាល ជាជំហានមួយទៀតនៃការរួមគ្នាផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ

បានផុស

នៅ

មហាជន និងអ្នកគាំទ្រជាច្រើន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ក្រោយបានទស្សនាកម្រងរូបភាព និងការដើរបង្ហាញម៉ូតពោរពេញដោយអត្ថន័យវប្បធម៌ របស់សិល្បករសិល្បការិនី ដែលបានរួមគ្នាបង្ហាញសម្លៀកបំពាក់ «ស្បៃខ្មែរ» យ៉ាងសមសួន ស្រស់ស្អាត និងថ្លៃថ្នូរ ធ្វើឱ្យអ្នកទស្សនាជាច្រើនមានមោទនភាពចំពោះអត្តសញ្ញាណជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីវប្បធម៌ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទាក់ទាញភ្ញៀវទស្សនិកជនយ៉ាងច្រើនកុះករ មកគយគន់សម្រស់ដ៏ទន់ភ្លន់ និងភាពលេចធ្លោនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលត្រូវបានច្នៃប្រឌិតឡើងយ៉ាងផ្ចិតផ្ចង់ និងពោរពេញដោយអត្តសញ្ញាណជាតិ។

សមាគមសិល្បករខ្មែរ បានចាត់ទុកការបង្ហាញម៉ូតនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាព និងភាពអស្ចារ្យរបស់សិល្បករសិល្បការិនីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកស្ទួយ អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ជាតិ ឱ្យបន្តរស់រវើកក្នុងបេះដូងយុវជនជំនាន់ក្រោយ។ ជាពិសេស ការលើកតម្កើងតម្លៃនៃ «ស្បៃខ្មែរ» បានបង្ហាញពីភាពរឹងមាំនៃសាមគ្គីភាព និងឆន្ទៈរួមរបស់អ្នកសិល្បៈ ក្នុងការការពារអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពលេចធ្លោលើឆាកសង្គម។

សម្លៀកបំពាក់ទាំងនេះ ត្រូវបានរៀបចំយ៉ាងវិចិត្រដោយ សុីនឌី សំអាងការ ក្រោមការខិតខំប្រឹងប្រែងគាស់កកាយ លើកស្ទួយ និងអភិរក្សសម្លៀកបំពាក់បុរាណខ្មែរ ទុកជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់ បានឃើញ និងមានមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន។ ខណៈក៏បានចាត់ទុកថា នេះគឺជាតម្លៃប្រវត្តិសាស្ត្រដ៏មហាសាល ដែលមិនអាចកាត់ថ្លៃបាន និងជាភស្តុតាងយ៉ាងច្បាស់ថា «ខ្មែរ គឺខ្មែរថ្លៃថ្នូរ ខ្មែរប្រណិត»។

សុីនឌី សំអាងការ ក៏ត្រូវបានកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងគាស់កកាយ លើកស្ទួយ និងអភិរក្សសម្លៀកបំពាក់បុរាណខ្មែរ ទុកជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានឃើញ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន។ សុីនឌី សំអាងការ ក៏បានចាត់ទុតថានេះគឺជាតម្លៃប្រវត្តិសាស្ត្រដ៏មហាសាល ដែលមិនអាចកាត់ថ្លៃបាន និងជាភស្តុតាងយ៉ាងច្បាស់ថា «ខ្មែរ គឺខ្មែរថ្លៃថ្នូរ ខ្មែរប្រណិត» ។

គួរបញ្ជាក់ថា កម្មវិធី «មេហ្គា ភូមិវប្បធម៌ សប្ដាហ៍នៃអតីតកាល» បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ នៅ មេហ្គា ផ្លាហ្សារ ជាន់ផ្ទាល់ដី ដោយមានគោលបំណងចូលរួមលើកតម្កើងសិល្បៈខ្មែរ និងថ្វាយព្រះពរ ដល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្ម។ កម្មវិធីនោះក៏មានសកម្មភាពជាច្រើនដូចជា ការសម្ដែងសិល្បៈបុរាណ ការរៀនធ្វើហត្ថកម្ម ការតាំងបង្ហាញវត្ថុសិល្បៈ និងសម្លៀកបំពាក់បុរាណ ការចែកនំប្រពៃណីដោយឥតគិតថ្លៃ និងការដើរបង្ហាញម៉ូតស្បៃខ្មែរ ដែលបានបង្កើតបរិយាកាសយ៉ាងរស់រវើក និងពោរពេញដោយមោទនភាពជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម