ព័ត៌មានជាតិ
កម្ពុជា-ចិន ពិភាក្សាពង្រឹងកិច្ចសហការលើជំនាញ STEM និង AI សម្រាប់កម្រិតឧត្តមសិក្សា
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានឧត្តមសិក្សាកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យគ័ងស៊ី (Guangxi University) ដឹកនាំដោយលោកសាស្ត្រាចារ្យ Zhao Shuangliang សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ័ងស៊ី ដើម្បីបង្កើត និងជំរុញកិច្ចសហការលើវិស័យឧត្តមសិក្សានៃប្រទេសទាំងពីរ ក្នុងនោះ ក៏ពិភាក្សាពង្រឹងកិច្ចសហការលើ STEM និង AI ផងដែរ។ នេះ បើតាមការផ្សាយលើហ្វេសប៊ុករបស់ក្រសួងអប់រំ។

តាមប្រភពដដែល ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ Zhao Shuangliang បានបញ្ជាក់ថា សាកលវិទ្យាល័យគ័ងស៊ី ចង់បើកកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ការសិក្សា STEM ការជំរុញការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត កសិកម្មឆ្លាតវៃ។ល។ លោកសាស្ត្រាចារ្យ Zhao ក៏បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យគ័ងស៊ី គឺជាសាកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសចិន និងក្នុងសាកលលោក។ សាកលវិទ្យាល័យ ក៏មានបទពិសោធន៍ជាក់ស្ដែងក្នុងការអនុវត្តគម្រោងសហការរួមគ្នាក្នុងការជំរុញការសិក្សា និងការស្រាវជ្រាវលើវិស័យខាងលើ។ លោកសាស្ត្រាចារ្យ Zhao ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិចារណាបញ្ចូលការសិក្សាភាសាចិន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការជំរុញមិត្តភាពប្រជាជន និងប្រជាជន។

ជាការឆ្លើយតប បណ្ឌិត សោម រតនា បង្ហាញពីការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងបានគូសបញ្ជាក់ថា ចេតនារបស់សាកលវិទ្យាល័យ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍអនុវិស័យឧត្តមសិក្សា ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ ស្នើឱ្យភាគីទាំងពីរបង្កើតក្រុមការងារ និងរៀបចំឯកសារពាក់ព័ន្ធ រួមទាំងផែនការសកម្មភាពជាក់ស្ដែង ដោយក្រសួងនឹងផ្តល់ការគាំទ្រលើកិច្ចការនេះ។
បន្ថែមពីនេះ លោកបណ្ឌិត ស្វាគមន៍ចំពោះការពិនិត្យលទ្ធភាពក្នុងការបញ្ចូលការសិក្សាភាសាចិន នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ដែលជាផ្នែកមួយនៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ និងក៏ជាមធ្យោបាយជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


