Connect with us

សេដ្ឋកិច្ច

​ចំណូលកំពង់ផែព្រះសីហនុ​សម្រេចបាន​ជាង ​៤២,៥ ​លានដុល្លារ ​កើន​ជាង ​៥០% ​នៅ​ត្រីមាស​ទី១​ ឆ្នាំនេះ​

បានផុស

នៅ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​(PAS) រកចំណូល​បាន​ប្រមាណ ​៤២,៥ ​លានដុល្លារ ​(១៧៤ ពាន់​លាន​រៀល) ​នៅ​ក្នុងត្រីមាសទី១ ​២០២៦ ​កើន​ឡើង​ ៥១,៨៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ​និង​ប្រាក់​ចំណេញសុទ្ធ​ក្រោយ​បង់ពន្ធ​ប្រមាណ​ ១៥,១៥ លានដុល្លារ ​(៦២ ​ពាន់លានរៀល)​ កើនឡើង ៤៩១%។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លូ គឹមឈន់ ​ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ មានប្រសាសន៍ថា ​កំពង់​ផែ​ដើរ​តួនាទីជាច្រកនាំទំនិញចេញ-ចូល​ដ៏សំខាន់ ​អាចដោះស្រាយបញ្ហាប្រឈម​ និងជំរុញ​កំណើន​សេដ្ឋកិច្ច។​

​លោក លូ គឹមឈន់ ​បន្ថែមថា ​បរិមាណកុតឺន័រឆ្លងកាត់​នៅក្នុងត្រីមាសទី១​ ឆ្នាំ ២០២៦ ​មានចំនួន ​៣៧៣ ៧៤៨ ​TEUs កើនឡើង​ ៣៨,២១% ​ខណៈនាវាឆ្លងកាត់មានចំនួន ៤៩៤ ​គ្រឿង ​កើនឡើង​១៣,៧៩% ​ឆ្លុះបញ្ចាំងពីនិន្នាការនាវាចូល​ចត​ផែកាន់តែមានទំហំធំ​ ជម្រៅទឹកជ្រៅ ​ធ្វើឱ្យថ្លៃដឹកជញ្ជូន​តាមសមុទ្រ​កាន់តែមានភាពប្រកួតប្រជែង​ និងទាក់ទាញការវិនិ​យោគ​ផ្សេងៗ​។​

​លោកបានបន្តថា ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុប្ដេជ្ញាលើកកម្ពស់​គុណភាពសេវាកម្ម​ដោយបង្កើនការ​ប្រើប្រាស់បរិវត្ត​កម្មឌីជីថល​ និងជំរុញការតភ្ជាប់ ដើម្បីប្រែក្លាយទៅជាច្រកទ្វារ​សម្រាប់​ពាណិជ្ជកម្មអន្តរជាតិ ​និង​ទាក់ទាញការវិនិយោគនៅកម្ពុជា។

​​យោងតាមក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ​នៅ​ក្នុង​ឆ្នាំ​២០២៥ ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​សម្រេចបានបរិមាណ​កុងតឺន័រឆ្លងកាត់​ជាង ១,៣ ​លាន TEUs កើន ៣០,៥៧% ​និងទទួល​បានចំណូលប្រមាណ ១៥០ លានដុល្លារ កើនឡើង ៣៥% ​ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម