ព័ត៌មានជាតិ
វឌ្ឍនភាពការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុសម្រេចបាន ៥៧%
មន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី ១។
លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបានគូសបញ្ជាក់ថា រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៦ ដំណើរការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី ១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុវឌ្ឍនភាពសម្រេចបាន ៥៧,៤០% នៃផែនការគ្រោងទុក។

រដ្ឋាភិបាលកម្ពុជាបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ការវិនិយោគអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។ ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលកំពុងដំណើរការសាងសង់មានជម្រៅទឹក ១៤,៥ ម៉ែត្រ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលអាចឱ្យនាវាប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន។ ចំណែកចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីកតាមដំណាក់កាលបន្តបន្ទាប់ ដែលក្រោយបញ្ចប់ទាំង ៣ ដំណាក់កាល ទំនិញពីកម្ពុជាអាចដឹកចេញដោយផ្ទាល់ទៅបណ្តាកំពង់ផែនៅតំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់កំពង់ផែបណ្តាប្រទេសនៅក្នុងតំបន់ទៀតឡើយ។
សមាគមដឹកជញ្ជូនក៏មើលឃើញពីតម្លៃនៃការអភិវឌ្ឍសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ធ្វើឱ្យកម្ពុជាមានឯករាជ្យភាព និងលើកកម្ពស់ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ លោក ជា ចាន់ដារ៉ា បានប្រាប់កម្ពុជាថ្មីកន្លងទៅថា ការដឹកជញ្ជូនតាមផ្លូវទឹកមានការពេញនិយមនៅលើពិភពលោក ដោយសារមធ្យោបាយនេះអាចដឹកទំនិញបានច្រើន ដឹកបានឆ្ងាយ និងតម្លៃថោក។ បច្ចុប្បន្នការដឹកជញ្ជូនពីប្រទេសកម្ពុជាមានតម្លៃខ្ពស់ ដោយសារទំនិញដឹកចេញចូលត្រូវឆ្លងកាត់ការលើកដាក់នៅកំពង់ផែប្រទេសទី ៣ ដែលនេះបង្កើនកញ្ចប់ចំណាយលើថ្លៃដឹកជញ្ជូនសម្រាប់ទំនិញចេញចូលកម្ពុជា។
តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅថ្មីរបស់រដ្ឋាភិបាល ដែលគ្រោងចំណាយថវិការហូតដល់ទៅជិត ១ ពាន់លានដុល្លារអាមេរិក លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា នឹងអាចពង្រីកសមត្ថភាពការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពសកម្ម ឆ្លើយតបកំណើនសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


