ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទូចសុំមីស៊ីល Patriot ពីអាមេរិកជាបន្ទាន់ ក្រោយរុស្ស៊ីសម្រុកផ្លោងគ្រាប់យ៉ាងសន្ធាប់
ប្រទេសអ៊ុយក្រែន បានផ្ញើលិខិតអំពាវនាវយ៉ាងទទូច និងបន្ទាន់បំផុត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីសុំប្រព័ន្ធការពារអាកាសបន្ថែម យកទៅទប់ទល់នឹងការវាយប្រហារ ដោយមីស៊ីលផ្លោងយ៉ាងសន្ធាប់ពីសំណាក់កងទ័ពរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Asia Today ចុះផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

យោងតាមខ្លឹមសារនៅក្នុងលិខិត ដែលបានផ្ញើជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសភាអាមេរិក មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំឱ្យមានការប្រគល់អាវុធការពារដែនអាកាសជាបន្ទាន់ ជាពិសេសគឺគ្រាប់មីស៊ីលប្រភេទ Patriot PAC-3។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការការពារអ៊ុយក្រែនពីមីស៊ីលផ្លោងរបស់រុស្ស៊ី គឺជាកត្តាសំខាន់បំផុត សម្រាប់កិច្ចចរចាសន្តិភាព ហើយស្ថានភាពជាក់ស្តែងនាពេលនេះ គឺទាមទារឱ្យមានសកម្មភាពឆ្លើយតបដ៏រហ័ស និងម៉ឺងម៉ាត់បំផុតពីអាមេរិក។
ការទាមទារសុំជំនួយជាប្រញាប់នេះ បានធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដោយបានបាញ់មីស៊ីលផ្លោង រហូតដល់ទៅ ៣០គ្រាប់ ក្នុងការវាយប្រហារតែមួយលើកគត់។ អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះ លោក ហ្សេលេនស្គី បានទម្លាយឱ្យដឹងថា កងទ័ពរុស្ស៊ី បានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទថ្មី ឈ្មោះថា Oreshnik ចំនួនពីរគ្រាប់ ដែលមីស៊ីលប្រភេទនេះ មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀតផង។ នាពេលបច្ចុប្បន្ន មានតែប្រព័ន្ធការពារអាកាស Patriot របស់អាមេរិក និងគ្រាប់មីស៊ីលស្ទាក់ចាប់របស់វាប៉ុណ្ណោះ ដែលជាអាវុធតែមួយគត់ ដែលអាចជួយអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលផ្លោងដ៏គ្រោះថ្នាក់ទាំងនេះរបស់រុស្ស៊ីបាន។

ដ្បិតកន្លងមក អ៊ុយក្រែន បានបញ្ជាទិញគ្រាប់មីស៊ីលស្ទាក់ចាប់ សម្រាប់ប្រព័ន្ធ Patriot នេះ តាមរយៈកម្មវិធីលទ្ធកម្មអាវុធពិសេសរបស់អង្គការណាតូ (NATO) ក៏ដោយ ប៉ុន្តែដោយសារតែសង្រ្គាមបានអូសបន្លាយពេលយូរពេក វាបានធ្វើឱ្យអ៊ុយក្រែនធ្លាក់ ក្នុងវិបត្តិខ្វះខាតគ្រាប់មីស៊ីលយ៉ាងធ្ងន់ធ្ងរ។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទាំងក្តុកក្តួលថា ល្បឿននៃការផ្គត់ផ្គង់អាវុធ នាពេលបច្ចុប្បន្ន គឺមិនអាចទប់ទល់នឹងទំហំនៃការគំរាមកំហែង ដែលអ៊ុយក្រែនកំពុងប្រឈមមុខនោះទេ ហើយគ្មានអ្វីដែលឈឺចាប់ជាងការអង្គុយមើលម៉ាស៊ីនបាញ់មីស៊ីល Patriot ដ៏ទំនើប ត្រូវទុកចោលទទេ ដោយសារតែគ្មានគ្រាប់បាញ់នោះឡើយ។
ខណៈពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទីបួនទៅហើយនោះ កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ នៅតែជាប់គាំង ដោះស្រាយមិនចេញនៅឡើយ។ ដើម្បីឆ្លើយតបនឹងការជាប់គាំងនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយប្រើដ្រូន ដែលផលិតដោយខ្លួនឯង ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ចំណែកឯខាងភាគីរុស្ស៊ីវិញ ក៏បានសម្រុកបង្កើនការបាញ់មីស៊ីល និងប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយ បើកការវាយប្រហារលើអ៊ុយក្រែនវិញយ៉ាងចាស់ដៃដូចគ្នា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


