ព័ត៌មានជាតិ
បុរសម្នាក់នៅខេត្តកោះកុងត្រូវពស់ពព្លាក់ខាំរលួយជើង
ពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារពស់ពព្លាក់ខាំ កាលពីយប់ថ្ងៃទី០១ ឧសភា២០២១ វេលាម៉ោងប្រមាណ១១ ជិតរំលងអាធ្រាត បានប្រញាប់ប្រញាលរត់រកគ្រូពេទ្យដើម្បីជួយអន្តរាគមន៍សង្គ្រោះបន្ទាន់។

ពស់ពព្លាក់បានចេញសកម្មភាពគ្រា ដែលបុរសរងគ្រោះ បានឮសម្លេងឆ្កែព្រុស ក៏ចុះពីលើផ្ទះ ត្រូវពស់ហក់ខាំតែម្តង បណ្តាលឲ្យមានការឈឺចាប់ភ្លាមៗតែម្តង ។ ក្រោយដឹងខ្លួនថាពិសផ្តើមរាលដាលចូលក្នុងសារពាង្គកាយ បុរសរងគ្រោះបានមវាយពស់ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្តសង្គ្រោបន្ទាន់។
បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់៧២ ម៉ោង ដើម្បីតាមដានបន្ត ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានបន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២ ឧសភាថាអ្នកជំងឺមានសភាពធូរស្បើយច្រើនហើយ ក្រោមការពិនិត្យព្យាបាលរបស់គ្រូពេទ្យជំនាញផ្នែកវេជ្ជៈសាស្ត្រ ប្រភេទថ្នាំពស់ពិស ។

ប្រធានមន្ទីរពេទ្យខេត្ត ណែនាំដល់អ្នកជំងឺ និងដល់ប្រជាពលរដ្ឋទូទៅ ពីលក្ខណៈពិសេសរបស់ពស់ពព្លាក់ថា៖« វាជាពស់មួយប្រភេទ ដែលមានពិសខ្លាំង បើវាចឹកនឹងបណ្តាលមានការឈឺចុកចាប់ ហើម ទៅជាតំបៅរលួយ ឬមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ រហូតដល់ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះ ឬហូរឈាមតាមផ្លូវរំលាយអាហារ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតនិងអាចបណ្តាលឲ្យស្លាប់បាន ។
រៀងរាល់ឆ្នាំ នៅរដូវធ្លាក់ភ្លៀងដើមឆ្នាំ មន្ទីរពេទ្យខេត្តកោះកុង តែងតែទទួលព្យាបាលអ្នកជំងឺពស់ចឹកជាច្រើននាក់ដែលភាគច្រើនគឺដោយសារពស់ពព្លាក់ចឹក។ នេះបញ្ជាក់ថាពូជពស់ប្រភេទនេះក៏សំបូរនៅខេត្តកោះកុងយើងដែរ ។ ពស់នេះភាគច្រើនវាសំងំនៅក្បែរៗផ្លូវដើរ កុម្ពស្មៅ ក្រោមម្លប់ឈើ សួនដំណាំ ឬកន្លុកកន្លៀតក្បែរៗផ្ទះប៉ុណ្ណោះ ភាគច្រើនវាចេញច្រើននៅពេលធ្លាក់ភ្លៀងដើមរដូវវស្សា។

ពេលពស់ចឹកភ្លាម ដើម្បីកុំឲពិសពស់ជ្រាបដល់បេះដូងឆាប់រហ័ស ចូរកុំប្រឹងកំរើកអវ:យវ:ដែលត្រូវពស់ចឹកនោះ និងត្រូវរក្សាលំនឹងអវ:យវ:នោះដោយចងអបនឹងរបស់រឹង និងកុំព្យាយាមប្រើមាត់បឺតពិសពស់ ត្រូវស្រែករកជំនួយ និងប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ។
ដើម្បីបង្ការកុំឲពស់ចឹក សូមមានការប្រុងប្រយ័ត្នពេលដើរនៅកន្លែងដែលមានស្មៅដុះស៊ុបទ្រុប ជាពិសេសពេលយប់ត្រូវប្រើពិលបំភ្លឺ និងពាក់ស្បែកជើង ក វែង ។ ក្នុងនាមមន្ទីរពេទ្យខេត្តកោះកុងក្រើនរំលឹកដល់បង ប្អូនជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅតាមស្រុកស្រែ ចំការសូមមានការប្រុងប្រយ័ត្ន ជាពិសេសកំឡុងពេលនៃរដូវធ្លាក់ភ្លៀងដើមរដូវវស្សាឈានមកដល់នេះ »៕
អត្តបទ៖ សិរីវឌ្ឍន:
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


