កីឡា
ម្ចាស់ការពារជើងឯកឆ្នាំចាស់ អាហ្សង់ទីន នឹងមិនលំបាកឆ្លងផុតវគ្គក្នុងពូល World Cup
ក្រុមពពកស អាហ្សង់ទីន ហាក់មិនពិបាកក្នុងការឆ្លតផុតវគ្គចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នេះនោះទេ បន្ទាប់ពីស្ថិតនៅពូល J ដែលភាគច្រើន ក្រុមគូប្រជែងជាក្រុមស្ថិតនៅកម្រិតមធ្យម។

ជម្រើសជាតិ អាហ្សង់ទីន បានស្ថិតនៅក្នុងពូល J ជាមួយនឹងក្រុមជម្រើសជាតិ អាល់ហ្ស៊េរី អូទ្រីស និងហ្ស៊កដានី។ ផ្អែកតាមចំណាត់ថ្នាក់ FIFA គឺ អាហ្សង់ទីន បច្ចុប្បន្នស្ថិតនៅលេខ ១ ដែលនៅលើគ្រប់ក្រុមក្នុងពូលទាំងអស់។ ងាកទៅកាន់ក្រុម អាល់ហ្ស៊េរី វិញ ស្ថិតនៅលេខ ២៨, អូទ្រីស ស្ថិតនៅលេខ ២៣ និង ហ្ស៊កដានី ស្ថិតនៅលេខ ៦៣។

ក្រុមពពកស ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Lionel Scaloni បានបង្ហាញការត្រៀមខ្លួនល្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីការប្រកួតមិត្តភាព ៥ ប្រកួតចុងក្រោយ ពួកគេឈ្នះទាំង ៥ ប្រកួត។ ពួកគេបានឈ្នះក្រុម វេណេស៊ុយអេឡា ១-០, ឈ្នះក្រុម ព័រតូរីកូ, ឈ្នះក្រុម អង់ហ្គោឡា ២-០, ឈ្នះក្រុម ម៉ូរីតានី ២-១ និង ចុងក្រោយឈ្នះក្រុម ហ្សាំប៉ី ៥-០។

ក្រឡេកទៅមើលបញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់វិញ អាហ្សង់ទីន ក៏បានកោះហៅកីឡាករពេញសាច់ផងដែរ ដែលមានទាំងកីឡាករវ័យក្មេងកំពុងឡើងជើង និងកីឡាករជើងចាស់សម្បូរបទពិសោធ។ ជាពិសេស ពួកគេមានខ្សែប្រយុទ្ធកំពូល Lionel Messi ដែលនឹងក្លាយជាអ្នកដឹកនាំក្រុមលេងនៅលើទីលាន។ ក្រៅពីនេះទៀត ពួកគេនៅមាន Julian Alvarez, Lautaro Martinez, Nico Paz, Enzo Fernandes និង Mac Allister ជាដើម។
យោងតាមស្ថិតិ និងសមាសភាពកីឡាករខាងលើ គឺ អាហ្សង់ទីន ត្រូវបានចាត់ទុក ជាក្រុមមានសមត្ថភាពដាច់គេនៅក្នុងពូលតែម្តង។ ប្រការនេះ បានបង្ហាញ ថា គ្មានក្រុមណាមួយ នឹងក្លាយជាឧបសគ្គធំ ដើម្បីរារាំងមិនឱ្យក្រុមការពារតំណែងជើងឯករូបនេះឡើងទៅកាន់វគ្គ ៣២ ក្រុមនោះទេ។

កាលវិភាគប្រកួតសម្រាប់ពូល J គឺ អាហ្សង់ទីន ត្រូវប្រកួតបើកឆាកជួបក្រុម អាល់ហ្ស៊េរី នៅថ្ងៃទី ១៧ ខែ មិថុនា ម៉ោង ៨ ព្រឹក។ ចំណែកមួយគូទៀត ក្រុមអូទ្រីស ត្រូវជួប ហ្ស៊កដានី នៅថ្ងៃដដែល ម៉ោង ១១ ព្រឹក។ ឈានចូលប្រកួតទី ២ ក្រុម អាហ្សង់ទីន ត្រូវជួបក្រុមអូទ្រីស នៅថ្ងៃទី ២៣ ខែ មិថុនា ម៉ោង ១២ រំលងអាធ្រាត្រ។ រីឯ ហ្ស៊កដានី ត្រូវជួបក្រុម អាល់ហ្ស៊េរី នៅថ្ងៃដដែលម៉ោង ១០ ព្រឹក។

ចុងក្រោយ ជាការប្រកួតទី ៣ ក្រុម អាល់ហ្ស៊រី ត្រូវជួប អូទ្រីស និង ហ្ស៊កដានី ត្រូវជួបក្រុម អាហ្សង់ទីន នៅថ្ងៃទី ២៨ ខែ មិថុនា ម៉ោង ៩ ព្រឹកដំណាលគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


