កីឡា
កីឡាករ កាង ប៊ុនលាភ ទោះចាញ់សន្លប់យ៉ាងណាក្ដី ប៉ុន្តែប្ដេជ្ញាមិនបោះបង់ការហ្វឹកហាត់តេក្វាន់ដូ ITF
កីឡាករ កាង ប៊ុនលាភ ថានេះជាការចាញ់សន្លប់លើកទី១ ដែលរូបគេហ្វឹកហាត់តេក្វាន់ដូ ITF រយៈពេល ២ឆ្នាំមកនេះ និងប្ដេជ្ញាចិត្តបន្តខំប្រឹងប្រែងហ្វឹកហាត់តទៅទៀតដោយមិនបោះបង់ ឬចុះចាញ់ក្នុងការបរាជ័យនៅព្រឹត្តិការណ៍កីឡាឧត្តមសិក្សាត្រឹមនេះទេ។

កាង ប៊ុនលាភ ពេលបំពាក់មេដាយ (លេខ៣)
កីឡាករ កាង ប៊ុនលាភ បានឲ្យដឹងថា ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សាលើកនេះជាទទួលបានបទពិសោធថ្មីៗច្រើន និងការចងចាំមិនភ្លេចនោះគឺការចាញ់ដៃគូដោយសន្លប់លើវិញ្ញាសាប្រយុទ្ធដែលបញ្ចប់ទៅប៉ុន្មានថ្ងៃមុននេះ។
អ្នកដើមកំណើតពីខេត្តកំពង់ស្ពឺខាងលើនេះបន្ថែមទៀតថា អាចដោយសារតែខ្លួននៅស្ទើរបទពិសោធទើបតែចូលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF បានរយៈពេលប្រហែល ២ឆ្នាំតែប៉ុណ្ណោះ។ តាមរយៈការហ្វឹកហាត់បានតិចឆ្នាំ និងបទពិសោធប្រកួតនៅតិចតូចទើបធ្វើមិនសូវបានល្អ និងភ្លាត់ចាញ់រហូតសន្លប់ដូចនេះ។

កីឡាករ កាង ប៊ុនលាភ
កីឡាករតំណាងឲ្យសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបរូបនេះលើកឡើងទៀតថា បន្ទាប់ពីរងបរាជ័យនេះរួចមកពិតជាទទួលបានបទពិសោធល្អមួយ និងការលើកទឹកចិត្តពីបងប្រុសបង្កើត និងមិត្តរួមក្រុមផងដែរដែលធ្វើឲ្យខ្លួនរឹតតែមានកម្លាំងចិត្តឡើងវិញដើម្បីបន្តដំណើរជាមួយតេក្វាន់ដូ ITF។ ការរងបរាជ័យប៉ុណ្ណេះមិនបានធ្វើឲ្យខ្លួនដកចិត្តស្រឡាញ់ ឬបញ្ឈប់ពីការហ្វឹកហាត់តេក្វាន់ដូនេះនោះឡើយ និងប្ដេជ្ញាខំប្រឹងបន្តទៀតដើម្បីឲ្យមានសមត្ថភាពរឹតតែល្អឈានទៅដណ្ដើមភាពជោគជ័យនៅថ្ងៃខាងមុខៗទៀត។

កាង ប៊ុនលាភ និងគ្រូ
បញ្ជាក់ដែរថា កាង ប៊ុនលាភ ជាកីឡាករប្រកួតតំណាងឲ្យសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងជាសិស្សគុននៃក្លឹបយុវជន។ រូបគេទទួលបានមេដាយសំរឹទ្ធ ១គ្រឿងនៅក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា ឆ្នាំ២០២៦ ដែលកំពុងដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ដល់ ១៣ ខែមិថុនា។ កីឡាករ កាង ប៊ុនលាភ បានប្រកួតចាញ់ដោយសន្លប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម។ កីឡាកររូបនេះជាប្អូនប្រុសបង្កើតរបស់កីឡាករជើងខ្លាំង កាង ប៊ុនឡុង ដែលជាម្ចាស់មេដាយអន្តរជាតិ និងជាជម្រើសជាតិតេក្វាន់ដូ ITF ផងដែរ៕


កាង ប៊ុនលាភ (ខាងអាវស)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


