Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះរដ្ឋបាលឃាត់ខ្លួនជនអនាថាប្រើប្រាស់គ្រឿងញៀនចំនួន ១៤ នាក់

បានផុស

នៅ

ក្រុមជនអនាថា និង ប្រើប្រាស់គ្រឿងញៀន ចំនួន ១៤ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ និង ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅភូមិភូមិត្រពាំងថ្លឹង ២ និង ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានក្រុមជនអនាថាបោះតង់សំងំប្រើប្រាស់គ្រឿងញៀននៅទីតាំងខាងលើ លោកក៏បានដឹកនាំកម្លាំងចុះរដ្ឋបាល និង ធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤ នាក់ ព្រមទាំងដកហូតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្ន ក្រុមជនអនាថាខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម