Connect with us

សន្តិសុខសង្គម

ឆែកឆេរអគារសង្ស័យ ៣កន្លែងនៅប៉ោយប៉ែត ៖ គ្មានបទល្មើស អនឡាញ តែរកឃើញគ្រឿងញៀន និង ឃាត់ខ្លួនមនុស្សជាង ១២០នាក់

បានផុស

នៅ

កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះធ្វើរដ្ឋបាល​ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣ទីតាំង ពុំមានសញ្ញាណពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ តែរកឃើញសារធាតុញៀនមួយចំនួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ  ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា , លោក ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាល​ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ ទីតាំងទី១ អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៥៨នាក់ (ស្រី ៩នាក់) ,

តាំងទី២ : អគារ Resident AGB កម្ពស់៨ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១៩នាក់  និង ទីតាំងទី៣ : អគារឡាសវេហ្គាស កម្ពស់២ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យចំនួន ១២៤នាក់។

ក្រោយប្រតិបត្តិការណ៍កម្លាំងសមត្ថកិច្ចជំនាញបាន រកឃើញជនសង្ស័យចំនួន ១២៤នាក់ ​ពុំមានសញ្ញាណពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ  ប៉ុន្តែរកឃើញសារធាតុញៀន ដោយជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងត្រូវបានប្រគល់ជូនកម្លាំងជំនាញ នៃ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម