ព័ត៌មានជាតិ
ផ្លូវវាងប្រជុំជនចំនួនពីរខ្សែ កំពុងសិក្សាសមិទ្ធិលទ្ធភាពឈានបើកការដ្ឋានសាងសង់នៅពេលខាងមុខ
រដ្ឋាភិបាលបានកំពុងសិក្សាសមិទ្ធិលទ្ធភាព ក្នុងការស្ថាបនាផ្លូវវាងប្រជុំជនចំនួនពីរខ្សែតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។
ខ្សែផ្លូវវាងក្រុងដែលស្ថិតនៅក្នុងដំណាក់កាលសិក្សាសិក្សាសមិទ្ធិលទ្ធភាព ឈានទៅបើការដ្ឋាននៅពេលខាងមុខនោះគឺខ្សែផ្លូវពីផ្លូវជាតិលេខ ៥៣ (ទឹកផុស) ដល់ផ្លូវជាតិលេខ ៣ និងខ្សែផ្លូវចាប់ពីផ្លូវជាតិលេខ ៤ (ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា ដែលមានប្រវែងសរុប ១៦៨,២០ គីឡូម៉ែត្រ។

ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោង កាលពីម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យតម្រាយផ្លូវថ្មីនេះ ដោយមានការចូលរួមមន្រ្តីតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផងដែរ។
បេសកកម្មចុះពិនិត្យខ្សែផ្លូវនេះ បើតាមមន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូន គឺដើម្បីស្វែងយល់ពីស្ថានភាពខ្សែផ្លូវជាក់ស្តែង ដែលជាជំហានចាប់ផ្តើមក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពឈានទៅបើកការដ្ឋានសាងសង់ ស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។


ខ្សែផ្លូវដែលក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងសិក្សាគ្រោងសាងសង់ចាប់ពីផ្លូវជាតិលេខ ៤ (ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា ក៏តភ្ជាប់ជាមួយគម្រោងស្ពានកោះខ្សាច់ទន្លា (KTB) ឆ្លងកាត់ទន្លេបាសាក់ ដែលទើបតែត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ រវាងអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI របស់ជប៉ុនកាលពីថ្ងៃទី ០៨ ឧសភា ២០២៦ ក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់ដើម្បីតភ្ជាប់កោះខ្សាច់ទន្លាទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
បើតាមលោករដ្ឋមន្ត្រី គម្រោងនេះនឹងតភ្ជាប់បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លាឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទៅ និងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុងភ្នំពេញ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


