Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងនាយ ឆ្លាំង ទទួលបានការឧបត្ថម្ភថវិការចំនួន៥០០០ដុល្លារ ពីលោកស្រីចិត្តធម៌ សុភា បុត្រឈរ

បានផុស

នៅ

ទីបំផុតតារាកំប្លែងនាយ ឆ្លាំង ទទួលបានថវិ ការចំនួន៥០០០ដុល្លារពីលោកជំទាវចិត្តធម៌ សុភា បុត្រឈរ ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយជំងឺជាច្រើនមុខខណ:ក្រុមគ្រួសារខ្វះខាត់លទ្ធភាពក្នុងការព្យាបាលផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ឆ្លាំង កាលពីថ្មីៗកន្លងទៅត្រូវក្រុមគ្រួសារបញ្ចូ នទៅសង្គ្រោះនៅមន្ទីពេទ្យបន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់រ ហូតស្គមស្លេកស្លាំងនៅសល់តែស្អែកដប់ឆ្អឹង ។ ក្នុងគ្រានោះដែរនាយ ឆ្លាំង ក៏ត្រូវសប្បុរសជននិងសិល្ប ករ-សិល្បការិនីមួយចំនួនបានឧបត្ថម្ភថវិការខ្លះៗដើ ម្បីជួយសម្រួលដល់ថ្លៃព្យាបាននៅមន្ទីពេទ្យដែរ។

ដោយឡែកថ្មីៗមុននេះតារាសម្តែងនាយ ឆ្លាំង ទទួលបានក្តីអាណិតពីលោកជំទាវចិត្តធម៌ សុភា បុត្រឈរ ដោយឧបត្ថម្ភនូវថវិការ ៥០០០ដុល្លារ តាមរយ:ផលិត ករភាពនិងជាអ្នកដឹកនាំសម្តែងគឺលោកហ៊ុយ យ៉ាឡេ ង ដែលជាមិត្តស្និទ្ធស្នាលជាមួយនាយ ឆ្លាំង ។

បើតាមលោក ហ៊ុយ យ៉ាងឡេង បានរៀបរាប់ថាសូមលើកម្រាម១០ថ្លែងអំណរគុណដល់លោកជំទាវចិត្តធ ម៌ So phea MD (សុភា បុត្រឈរ) ដែលបានជួយសម្លាញ់ ឆ្លាំង តារាកំប្លែងដែលកំពុងធ្លាក់ខ្លួនឈឺនូវថ វិការចំនួន៥០០០ដុល្លារ។

លោក ហ៊ុយ យ៉ាងឡេង បានបញ្ជាក់ឱ្យដឹងទៀតថា ខ្ញុំពិតជារំភើបដែលសម្លេងរបស់ខ្ញុំបានទៅដល់ទេវតាទាំងពីរសូមគោរពបួងសួងសូមឱ្យលោកជំទាវនិងស្វាមីមានសុខភាពល្អនិង គង់ជាម្លប់ដើម្បីជួយដល់មនុស្សលោកដែលរងទុក្ខជាច្រើន៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម