ព័ត៌មានអន្ដរជាតិ
អ្វីជាឧបសគ្គចម្បង ដែលនឹងរារាំង លោក Starmer សម្រាប់ការកាន់តំណែងកំពូលរបស់ណាតូ?
ទស្សនវិស័យ និងមហិច្ឆតានយោបាយរបស់លោក Keir Starmer ជុំវិញការបោះជំហានទៅរកតួនាទីដឹកនាំនៅក្នុងអង្គការណាតូ កំពុងស្ថិតក្នុងក្រសែភ្នែកដ៏យកចិត្តទុកដាក់ពីសំណាក់សម្ព័ន្ធមិត្តអន្តរជាតិ បន្ទាប់ពីលោក បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស នៅចុងខែមិថុនា ឆ្នាំ២០២៦ នេះ។

សេចក្តីរាយការណ៍ជាច្រើន បានបង្ហាញថា អតីតមេដឹកនាំអង់គ្លេសរូបនេះ កំពុងសម្លឹងមើលតំណែង «អគ្គលេខាធិការណាតូ» បន្ទាប់ នៅក្នុងឆ្នាំ២០២៨។ យ៉ាងណាមិញ ផ្លូវឆ្ពោះទៅរកមហិច្ឆតានេះមិនមានភាពរលូននោះទេ ដោយសារលោកត្រូវប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងជុំវិញកញ្ចប់ថវិកាយោធា ក៏ដូចជាជំហរមិនច្បាស់លាស់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន The Guardian។
ការគាំទ្រពីអាមេរិកដែលជាមហាអំណាចស្នូលរបស់ណាតូ ហាក់បីដូចជាមានភាពរកាំរកូស និងមិនទាន់មានភាពប្រាកដប្រជានៅឡើយ។ កន្លងមក លោក Starmer ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូល និងការពារយ៉ាងខ្លាំងថា ណាតូគឺជាផលប្រយោជន៍ដ៏ធំធេងសម្រាប់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដកខ្លួនរបស់លោកត្រាំ។
ប៉ុន្តែ នៅពេលដែល លោកប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស លោក ត្រាំ បែរជាបានចេញមុខរិះគន់ចំអកចំៗថា លោក Starmer បានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរលើគោលនយោបាយក្នុងស្រុក។
ឥរិយាបថនេះឆ្លុះបញ្ចាំងថា ការទទួលបានសម្លេងគាំទ្រពីទីក្រុងវ៉ាស៊ីនតោនសម្រាប់មហិច្ឆតាកាន់តំណែងកំពូលនៅណាតូរបស់លោក នឹងត្រូវឆ្លងកាត់ការចរចាដ៏តានតឹងបំផុត ពីព្រោះការតែងតាំងប្រមុខណាតូថ្មីត្រូវការការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ៣២ ប្រទេសឯណោះ។
ស្របពេលជាមួយគ្នានេះ សមាជិកណាតូផ្សេងទៀត ជាពិសេសបណ្តាប្រទេសអឺរ៉ុប អាចនឹងរារាំង ឬមានមន្ទិលសង្ស័យលើរូបលោក ដោយសារតែវិបត្តិថវិកាការពារជាតិរបស់អង់គ្លេស។ លោក Starmer បានរងសម្ពាធយ៉ាងខ្លាំង រហូតដល់មានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោក John Healey ជុំវិញភាពខ្វះចន្លោះនៃការបែងចែកកញ្ចប់ថវិកាយោធា។
យ៉ាងណាមិញ យោងតាមរបាយការណ៍ចុះផ្សាយពី Hudson, ទោះបីជាអង់គ្លេសទើបតែបានសន្យាបង្កើនការចំណាយយោធាដល់ ៣,៥% នៃ GDP នៅឆ្នាំ២០៣៥ ក៏ដោយ ក៏កង្វះខាតផែនការហិរញ្ញវត្ថុច្បាស់លាស់បានធ្វើឲ្យសម្ព័ន្ធមិត្តណាតូដទៃទៀតមានការព្រួយបារម្ភ។ ភាពរង្គោះរង្គើផ្នែកនយោបាយក្នុងស្រុក និងបញ្ហាចំណាយយោធាមិនគ្រប់គ្រាន់នេះ បានក្លាយជាចំណុចខ្សោយដ៏ធំមួយដែលអាចឲ្យសមាជិកណាតូដទៃទៀតយកមកធ្វើជាហេតុផលក្នុងការបដិសេធ ឬមិនផ្តល់ការគាំទ្រដល់រូបលោកសម្រាប់តំណែងកំពូលមួយនេះដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អង់គ្លេស បង្វែរយុទ្ធសាស្ត្រការពារជាតិ ពីការផលិតនាវាចម្បាំងធំៗ មកផ្តោតលើផលិតកម្ម «ដ្រូន»
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


