ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតួកគី ចង្អុលឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះ អំពើប្រល័យពូជសាសន៍នៅហ្គាហ្សា
ក្រោយការសម្លាប់រង្គាលដោយយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា តាំងពីដើមខែតុលា ឆ្នាំ២០២៣ បន្តរហូតដល់បច្ចុប្បន្ន ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan បានថ្លែងសុន្ទរកថាដ៏ម៉ឺងម៉ាត់មួយក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងវាយតម្លៃរបស់គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AK Party) របស់ខ្លួន នៅទីក្រុង Sakarya ដោយបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីរបស់ប្រទេសតួកគី ក្នុងការស្វែងរកយុត្តិធម៌ ចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Roya News ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

លោក Erdoğan បានលើកឡើងថា តួកគីមានទំនួលខុសត្រូវ ចំពោះប្រជាជនដែលត្រូវបានគាបសង្កត់ ហើយសន្យាថា អ្នកប្រព្រឹត្តអំពើហិង្សាទាំងនោះប្រឈមនឹងការទទួលខុសត្រូវទាំងស្រុង។
មេដឹកនាំតួកគីរូបនេះលើកឡើងពីករណីក្មេងស្រីប៉ាឡេស្ទីនអាយុ ៥ឆ្នាំ ឈ្មោះ Hind Rajab ត្រូវបានសម្លាប់នៅឆ្នាំ២០២៥ ខណៈកំពុងរង់ចាំការជួយសង្គ្រោះ រួមទាំងការសម្លាប់ទារក និងកុមារជាច្រើននាក់ទៀត ក្នុងការវាយប្រហារលើតំបន់ស៊ីវិល។
លោក Erdoğan លើកឡើងថា៖ « អំពើប្រល័យពូជសាសន៍មួយបានកើតឡើងនៅតំបន់ហ្គាហ្សា ហើយពួកគេ[អ៊ីស្រាអែល] នៅតែវាយប្រហារ»។ ដោយបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងធានាថាជនល្មើស ត្រូវតែទទួលខុសត្រូវលើករណីនេះ។
ការកត់សម្គាល់របស់ លោក Erdoğan ស្របគ្នានឹងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃដដែល ដើម្បីអនុម័តការទទួលស្គាល់លើការសម្លាប់ជនជាតិអាមេនីក្នុងសង្គ្រាមលោកលើកទី១ ថាជា អំពើប្រល័យពូជសាសន៍ ជាចលនាមួយដែលមើលឃើញយ៉ាងទូលំទូលាយ ស្តីបន្ទោសចំពោះប្រទេសតួកគី។
មន្ត្រីអ៊ីស្រាអែលពិពណ៌នាអំពីការសម្រេចចិត្តនេះ ថាមិនមែនជាការសងសឹកទេ ទោះបីជាមានភាពតានតឹងរវាងប្រទេសទាំងពីរយូរហើយក៏ដោយ។
សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីជំហររបស់តួកគី ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។
ទីក្រុងអង់ការ៉ាបានចោទប្រកាន់អ៊ីស្រាអែលម្តងហើយម្តងទៀត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយគាំទ្រសកម្មភាពផ្លូវច្បាប់អន្តរជាតិ រួមទាំងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង នៅតុលាការយុត្តិធម៌អន្តរជាតិ និងស្វាគមន៍ដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លើមេដឹកនាំអ៊ីស្រាអែល៕
សម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


