កីឡា
ប៉ះស្នងការស្វាយរៀង កាលជុំទី២ ស៊ុយ ខន មើលឃើញការលេងរបស់ដៃគូហាក់មិនសូវត្រូវគ្នា
ស្មាត់លេចធ្លោរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស កីឡាករ ស៊ុយ ខន ថាការប៉ះស្វាយរៀង អំឡុងជុំទី២ គឺមើលឃើញក្រុមនេះលេងហាក់មិនសូវត្រូវគ្នានោះឡើយ ខណៈការឈ្នះដាច់ ៣-០ នោះក៏មិនងាយស្រួលប៉ុន្មានដែរចំពោះក្រុមខ្លួន។

កីឡាករ ស៊ុយ ខន
កីឡាករ ស៊ុយ ខន បានធ្លាប់លើកឡើងក្រោយជំនួបជាមួយស្នងការខេត្តស្វាយរៀងថា កាលជុំទី២ នេះមើលឃើញថា ក្រុមដៃគូលេងហាក់មិនសូវត្រូវគ្នានោះឡើយ។ ការលេងរបស់ស្នងការខេត្តស្វាយរៀងមិនស៊ីសង្វាកគ្នា និងប្លែកមិនដូចការប្រកួតមុនៗនោះទេ។ ប៉ុន្តែការឈ្នះដោយលទ្ធផល ៣-០ ក្នុងជំនួបជុំទី២ នោះក៏មិនងាយស្រួលប៉ុន្មានដែរសម្រាប់អង្គរក្សដូចបានឃើញមានពិន្ទុប្រដេញគ្នារហូត។
ស្មាត់លេចធ្លោរូបនេះបន្ថែមទៀតថា ការប៉ះស្វាយរៀងកន្លងទៅគឺមានភាពតានតឹងសម្រាប់អង្គរក្ស និងមិនងាយស្រួលយកឈ្នះនោះឡើយ។

កម្មវិធីប្រកួត
បញ្ជាក់ដែរថា នៅជុំទី២ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សបានយកឈ្នះលើក្រុមស្នងការខេត្តស្វាយរៀងដោយលទ្ធផល ៣-០ មុនបិទបញ្ចប់វគ្គវិលជុំនោះ។ យ៉ាងណានៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះក្រុមបញ្ជាការដ្ឋានអង្គរក្ស នឹងត្រូវជួបស្នងការខេត្តស្វាយរៀងជាថ្មីទៀតក្នុងវគ្គពាក់កណ្កាលផ្ដាច់ព្រ័ត្រ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦។ មួយគូទៀតនោះគឺជាការប៉ះគ្នារវាង វិសាខា ប៉ះ ស្នងការរាជធានីភ្នំពេញ។ ២ក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៣ ខែកក្កដា ២០២៦ ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


