កីឡា
គ្រូបង្វឹកបញ្ជាការដ្ឋានអង្គរក្ស សរសើរបរទេសរបស់វិសាខាលេងល្អ និងលេងឆាប់ត្រូវគ្នានៅតេជោលីគនេះ
គ្រូបង្វឹករបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សគឺលោក Indra បានសរសើរកីឡាករបរទេសរបស់ក្រុមវិសាខាគឺមានសមត្ថភាពល្អៗថែមទាំងលេងឆាប់ស៊ីសង្វាក់គ្នាទៀតផងត្រឹមរយៈពេលខ្លីនេះក្នុងការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦។

កីឡាករបរទេសរបស់វិសាខា
ថ្លែងក្រោយបញ្ចប់ការប្រកួតលោក Indra បានឲ្យដឹងថា ក្នុងជំនួបនៅជុំទី២ ជាមួយវិសាខាកន្លងទៅនេះគឺក្រុមរបស់លោកធ្វើមិនសូវបានល្អនោះឡើយ។ លោកនឹងយកនូវកំហុសឆ្គង់កាលពីជំនួបមុនៗនោះមកកែប្រែឡើងវិញដើម្បីឲ្យក្រុមធ្វើបានល្អនៅវគ្គផ្ដាច់ព្រ័ត្រនេះ។
គ្រូបង្វឹកជនជាតិឥណ្ឌូណេស៊ីខាងលើនេះបន្ថែមទៀតថា តាមអ្វីដែលលោកមើលឃើញចំពោះវិសាខានោះគឺក្រុមវិសាខាមានកីឡាករបរទេសដែលមានសមត្ថភាពល្អៗ និងអាចលេងឆាប់យល់ចិត្តទៀតផងក្នុងរយៈពេលដ៏ខ្លីបែបនេះ។

លោក Indra
ចំពោះការដាក់ក្ដីសង្ឃឺមប៉ុន្មានភាគរយលើកពាននៅថ្ងៃស្អែកនេះលោក Indra ថាមិនហ៊ាននិយាយនោះទេ ប៉ុន្តែនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។ លោកនឹងប្រាប់ឲ្យកីឡាករគ្រប់គ្នាទទួលខុសត្រូវលើបច្ចេកទេសរៀងខ្លួនឲ្យបានល្អបំផុត និងប្ដេជ្ញាខំប្រឹងទាំងអស់គ្នាដើម្បីក្រុម ដើម្បីអ្នកគាំទ្រអង្គរក្ស។

វឿន វាសនា និងបរទេសរបស់វិសាខា
បញ្ជាក់ដែរថា ក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះតេជោលីគ ចំនួនពីរលើកមកហើយគឺរដូវកាលទី១ និងរដូវកាលទី២ ។ ដូច្នេះប្រសិនបើ អង្គរក្ស ឈ្នះម្ដងទៀតនៅរដូវកាលទី៣ នេះមានន័យថាក្លឹបអាចយកពានតេជោលីគដាច់តែម្ដង។ វគ្គផ្ដាច់ព្រ័ត្ររដូវកាលទី៣ នេះគឺពិតជាសំខាន់ខ្លាំងចំពោះក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៦ ស្អែកនេះហើយនៅវិមានពហុកីឡដ្ឋានជាតិ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


