Connect with us

កីឡា

ក្រុមនារី ភ្នំពេញក្រោន ត្រូវហោះជាង ៤ ពាន់គីឡូជួបក្រុម ៣ ក្នុងពាននារី AFC Champions League

បានផុស

នៅ

ក្រុមនារី ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរវែងឆ្ងាយ សម្រាប់ការប្រកួតវគ្គជម្រុះបឋម (Preliminary Stage) នៃពានរង្វាន់ AFC Women Champions League រដូវកាល ២០២៦-២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានធ្វើពិធីចាប់ឆ្នោតរួចរាល់ សម្រាប់ការប្រកួតពានរង្វាន់នារី AFC Women Champions League (វគ្គជម្រុះបឋម) នាទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦។

ក្រុមនារី ភ្នំពេញក្រោន របស់ កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារី Kaya FC-Iloilo (ហ្វីលីពីន), TSL FC (ហុងកុង) និងម្ចាស់ផ្ទះ FC Ilbirs (កៀ​ហ្ស៊ី​ស៊ី​ស្ថាន)​។

នៅក្នុងពូល B នេះ គឺក្រុមនារី FC Ilbirs កៀ​ហ្ស៊ី​ស៊ី​ស្ថាន នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ប្រការនេះ នឹងក្លាយជាបញ្ហាមួយផងដែរសម្រាប់ក្រុមនារី ភ្នំពេញក្រោន ដោយសារត្រូវធ្វើដំណើរឆ្ងាយខ្លាំងពី កម្ពជា ដល់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ពោលគឺរហូតទៅ ៤,៥២៨ គីឡូម៉ែត្រ។

គួរបញ្ជាក់ ថា នៅក្នុងវគ្គជម្រុះបឋមនេះ គឺក្នុងមួយពូលយកតែ ១ ក្រុមប៉ុណ្ណោះ ដែលជាក្រុមលេខ ១ ក្នុងពូល។ ការប្រកួតទាំងមូល គ្រោងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម