Connect with us

សន្តិសុខសង្គម

ថ្ងៃទី ២ កក្កដា អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ ១៣ ទីតាំង រកឃើញជនបរទេស ៣៨ នាក់ តែពុំមានបទល្មើស Online Scams ទេ

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានចុះរដ្ឋបាល និង ស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និង ផ្ទះជួល បានចំនួន ១៣ ទីតាំង ក្នុងនោះ មានជនបរទេសស្នាក់នៅសរុបចំនួន ៣៨ នាក់ ប៉ុន្តែពុំមានបទល្មើស Online Scams កើតឡើងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានឲ្យដឹងថា អនុវត្តតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ និង បទញ្ជាលេខ ០១ បប ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ របស់រាជរដ្ឋាភិបាល និង ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និង ប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និង ស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និង ផ្ទះជួល នៅតាមសង្កាត់ទាំង ១០ បានចំនួន ១៣ ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ៣៨ នាក់ (ស្រីចំនួន ១២ នាក់) និង ចំនួន ១០ សញ្ជាតិ មានលិខិតឆ្លងដែន និង ទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scams កើតឡើងឡើយ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម