កីឡា
Messi ស៊ុតមួយគ្រាប់ទល់កាប់វែរ បានសាងកំណត់ត្រាថ្មី៣ ខណៈមានកំណត់ត្រា១អាចពិបាករកអ្នកបំបែក
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi ធ្វើបានកំណត់ត្រាថ្មី ៣ បន្ទាប់ពីស៊ុតមួយគ្រាប់ទល់នឹង កាប់វែរ ក្នុងវគ្គ ៣២ ក្រុមនៃព្រឹត្តិការណ៍ World Cup 2026 ខណៈមានកំណត់ត្រាពិសេសមួយ អាចនឹងមិនងាយមានកីឡាករណាបំបែកបាននោះទេ។

ក្រុមពពកស អាហ្សង់ទីន បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការហើយ បន្ទាប់ពីការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ កាលព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៦ បានយកឈ្នះលើក្រុម កាប់វែរ យ៉ាងតឹងតែងក្នុងលទ្ធផល ៣-២ បន្ទាប់ពីឆ្លងកាត់រយៈពេលដល់ទៅ ១២០ នាទី។
ប្រធានក្រុម Leo Messi នៅតែជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជ្រុំជ្រែងក្រុម អាហ្សង់ទីន ដោយនៅក្នុងការប្រកួតនោះ កីឡាករវ័យ ៣៩ ឆ្នាំ បានស៊ុតបញ្ចូលទីមួយគ្រាប់យ៉ាងមានសារៈសំខាន់។ យ៉ាងណា ជុំវិញគ្រាប់បាល់ ១ គ្រាប់នេះ បានធ្វើឱ្យ Messi សាងកំណត់ត្រាថ្មីដល់ទៅ ៣ ឯណោះ។

កំណត់ត្រាទី ១ គឺ Messi បានក្លាយជាកីឡាករដំបូងគេ ដែលរកបានគ្រាប់បាល់បាន ២០ គ្រាប់នៅ World Cup។ បច្ចុប្បន្ន អតីតខ្សែប្រយុទ្ធក្រុម Barcelona កំពុងឈរជាកីឡាករមានគ្រាប់បាល់ច្រើនជាងគេនៅ World Cup ប៉ុន្តែវាទំនងជាមិនស្ថិតស្ថេរនោះទេ ដោយសារ Mbappe កំពុងតាមពីក្រោយកៀកមែនទែន ដោយពេលនេះមាន ១៨ គ្រាប់។
កំណត់ត្រាទី ២ គឺ ប្រធានក្រុមរបស់ក្រុមពពកស បានក្លាយជាកីឡាករដំបូងគេ ដែលអាចស៊ុតបញ្ចូលទីបានទល់នឹងជម្រើសជាតិ ១៤ ផ្សេងគ្ននៅ World Cup។ ក្រុមទាំង ១៤ នោះរួមមាន ម៉ុងតេណេក្រូ បូស្នៀ អ៊ីរ៉ង់ នីហ្សេរីយ៉ា អារ៉ាប៉ីសាអ៊ូឌីត ម៉ិកស៊ិក អូស្ត្រាលី ហូល្លង់ ក្រូអាត បារាំង អាល់ហ្សេរី អូទ្រីស ហ្ស៊កដានី និងកាប់វែរ។
កំណត់ត្រាទី ៣ គឺ Messi បានក្លាយជាកីឡាករដំបូងគេ ដែលអាចស៊ុតបញ្ចូលទីបានចំនួន ៨ ប្រកួតជាប់គ្នានៅ World Cup។ តាំងពី World Cup ឆ្នាំ ២០២២ មកដល់ ២០២៦ នេះ Messi រកបាន ១ គ្រាប់ទល់អូស្ត្រាលី, រកបាន ១ គ្រាប់ទល់ ហូល្លង់, រកបាន ១ គ្រាប់ទល់ ក្រូអាត, រកបាន ២ គ្រាប់ទល់ បារាំង, រកបាន ៣ គ្រាប់ទល់ អាល់ហ្ស៊េរី, រកបាន ២ គ្រាប់ទល់ អូទ្រីស, រកបាន ១ គ្រាប់ទល់ ហ្ស៊កដានី និងចុងក្រោយ រកបាន ១ គ្រាប់ទល់ កាបវែរ។
កំណត់ត្រា ២ ដំបូង ប្រហែលជានឹងមានកីឡាករមកបំបែកបាននាពេលអនាគត ប៉ុន្តែកំណត់ត្រាទី ៣ ប្រហែលជាពិបាករកអ្នកមកបំបែកខ្លាំងណាស់។ មូលហេតុលើកឡើងដូច្នេះ ដោយសារគ្រប់ការប្រកួតនៅ World Cup សុទ្ធតែជាការប្រកួតដ៏តឹងតែង ហើយការរកបានគ្រាប់បាល់បាន ៨ ប្រកួតជាប់គ្នាបែបនេះ នឹងមិនងាយមាននរណាធ្វើបានដូចនោះទេ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


