Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាល បានចាត់ទុកព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋមិនអាចខ្វះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធី ប្រគេន ទៀនព្រះវស្សា ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន១៩វត្ត នៅខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

‎តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។

‎ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៣រួមមាន ៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ ២បាវ, ទឹកសុទ្ធ ៥កេសតូច, ទឹក COCA ២ កេស, ទឹក IZE ទឹកក្រូច ២ កេស, ទឹក IZE ២កេស, ទឹក WURKZ ២កេស, ទឹក EXPREZ ២កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូក្រូចឆ្មា ៣ធុង, សាប៊ូលាងចាន ២កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោខ្ទិះ ១កេស, ទឹកដោះគោឆៅ ២កេស, ត្រីខ ១កេស, ស្ករស ៥គីឡូក្រាម, ខ្ទឹមស ២ គីឡូក្រាម, ខ្ទឹមក្រហម ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ប៊ីចេង ៥គីឡូក្រាម, មីកញ្ចប់ ៥កេសតូច, ធូប ២ ដុំ, ត្រីងៀត ៥គីឡូក្រាម និងទៀនក្រមួន ២ គីឡូក្រាម៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម