Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបគ្នាត្រឡប់ពីផ្ទះបងប្អូន ត្រូវម៉ូតូ ១ គ្រឿង បើកទាក់ ធ្លាក់ប្រពន្ធផ្ងារក្រោយ បោកក្បាលស្លាប់

បានផុស

នៅ

ប្តីប្រពន្ធ ១ គូ ជិះម៉ូតូឌុបគ្នាត្រឡប់ពីផ្ទះបងប្អូនទៅផ្ទះវិញ ត្រូវម៉ូតូ ១ គ្រឿង បើកទាក់ បណ្តាលឲ្យស្ត្រីជាប្រពន្ធធ្លាក់ផ្ងារក្រោយ បោកក្បាលស្លាប់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ លើបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ ១ គូ ជិះម៉ូតូម៉ាក ហុងដា វ៉េវ ពាក់ស្លាកលេខ ព្រៃវែង 1P-3775 ឌុបគ្នា បើកបរលើបណ្តោយផ្លូវ ឌួង ងៀប ទើបតែចេញពីផ្ទះបងប្អូន។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ ១ គ្រឿងទៀត ជិះលឿន ទាក់ប្រពន្ធគាត់ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ។ ភ្លាមៗ បុរសជាប្តី មិនបានដឹងថា ប្រពន្ធធ្លាក់ពីលើម៉ូតូនោះឡើយ។ ទាល់តែជិះរាងឆ្ងាយបន្តិច គាត់បានមើលកញ្ចក់ក្រោយ បែរជាមិនឃើញប្រពន្ធ រួចក៏ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ទើបដឹងថា ប្រពន្ធរបស់ខ្លួនដេកស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តស្វាយរៀង៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម