ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាល បានបន្តចុះពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋជាង១ពាន់នាក់ក្នុងខណ្ឌមានជ័យ
លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោកចុះពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់មកពីសង្កាត់ចំនួន០២ គឺសង្កាត់ បឹងទំពន់ទី១ និង សង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក៏ដោយមាន ការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌមានជ័យ និងអស់លោកលោកស្រី សមាជិសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរ។


លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យបានឲ្យដឹងថា ៖ កិច្ចការងារគិតគូរជាសុខមាលភាពរបស់ពលរដ្ឋនេះ គឺ ជាការងារអាទិភាពសំខាន់ណាស់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាគិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅដែលដឹកនាំដោយ សម្តេចតេជោហ៊ុន សែន និងមកដល់រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុនម៉ាណែត គឺបានទុកវិស័យ០២ជាអាទិភាពគោលចម្បងគឺវិស័យអប់រំនិងសុខាភិបាល។ លោកបានបន្តថា ប្រជាពលរដ្ឋជាង១ពាន់នាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១
ពលរដ្ឋចាស់ជរា ដែលបានមកទទួលសេវាពិនិត្យសុខភាពក៏សម្តែង ការថ្លែងអំណរគុណចំពោះ ប្រមុខរដ្ឋាភិបាល ដែលតែងតែនៅគៀកគិត និង គិតគូរពីសុខភាពរបស់ប្រជាជនគ្រប់ៗរូប ពិសេសតាមរយៈការពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃនេះ ក៏ជាផ្នែកដ៏សំខាន់ជួយសម្រាលបន្ទុកនៃការចំណាយ របស់ពលរដ្ឋលើសេវាថែទាំសុខភាពងដែរ។



សូមបញ្ជាក់ថា៖ កម្មវិធីពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅសង្កាត់បឹងទំពន់ទី១ និង សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ នេះរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស៊ុនចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាពជំងឺផ្លូវចិត្តជំងឺកុមារ វាស់សម្ពាធឈាមពិនិត្យ អេកូសាស្ត្រវាស់ចង្វាក់បេះដូងវាស់ភ្នែកចែកវ៉ែនតានិងព្យាបាលរបួស៕ អត្ថបទ៖សុភា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


