Connect with us

សន្តិសុខសង្គម

ឆាបឆេះផ្ទះប្រជាពលរដ្ឋជាប់មាត់ទន្លេ ក្នុងសង្កាត់ស្វាយប៉ាក បង្កខូចខាតសរុបចំនួន ២១ខ្នង (០១ខ្នងរោលជញ្ជាំង)

បានផុស

នៅ

ផ្ទះឈើប្រក់ស័ង្កសីចំនួន ២០ខ្នង ត្រូវបានអណ្តាតភ្លើង ឆេះអស់ទាំងស្រុងរួមសម្ភារៈខាងក្នុងផ្ទះ សំណាងមិនមានបង្កអោយនរណារងរបួស។ ករណីឆាបឆេះដ៏ធំនេះដែរបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងមាត់ទន្លេ ក្រុម៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅជិតខាង បានអោយដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើល ពួកគាត់បានឮសំឡេងផ្ទុះ សង្ស័យឆ្លងចរន្តអគ្គិភ័យ ។  ភ្លាមៗនោះ ស្រាប់តែគេឃើញមានផ្សែងខ្មៅហុយឡើងលើមេឃ និងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចាប់ផ្តើមឆាបឆេះយ៉ាងលឿនទៅលើផ្ទះកើតហេតុ ។ ខណៈនោះពលរដ្ឋ បានប្រញាប់ប្រញាល់យកទុយោទឹកមកជួយបាញ់ ដើម្បីទប់ស្កាត់ភ្លើង កុំអោយរាលដាលទៅផ្ទះអ្នកជិតខាង ប៉ុន្តែទប់មិនឈ្នះ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងឡានទឹកភ្លាមៗ ។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ហើយបានអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយមានការចូលរួមជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ជាមួយយ៉ាងសកម្ម ។

អាជ្ញាធរបានបញ្ជាក់ថា ដោយសារតែ ផ្លូវតូចចង្អៀត និងមានខ្យល់ខ្លាំង ដែលធ្វើឱ្យអណ្តាតភ្លើងឆ្លងរាលដាលយ៉ាងឆាប់រហ័សបែបនេះ។

អគ្គិភ័យបានបង្កខូចខាតផ្ទះឈើប្រក់ស័ង្កសី អស់ទាំងស្រុងចំនួន ២០ខ្នង និង ១ខ្នងរោលជញ្ជាំងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៩គ្រឿង និងរថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង រួមនឹងកាណូតរបស់ក្រុមវិហារចាស់គីឡូ៩ ចំនួន០២គ្រឿង , រថយន្តរបស់ទីក្រុងជ្រោយចង្វារ OCIC ចំនួន០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម