ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន ប្រកាសពន្លឿនការដាក់ពង្រាយយន្តហោះចម្បាំង Gripen ក្នុងសង្គ្រាមជាមួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លើកឡើងនៅថ្ងៃអាទិត្យថា ខ្លួននិងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានពិភាក្សាអំពីជំហាននានាដែលអាចត្រូវអនុវត្ត ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយតាមបណ្តាញសង្គម X បន្ទាប់ពីការហៅទូរស័ព្ទជាមួយ លោក Kristersson លោក ហ្សេលេនស្គី បានបង្ហាញនូវភាពរីករាយដែលនាយករដ្ឋមន្ត្រីស៊ុយអែតគាំទ្រ និងមានជំហរច្បាស់លាស់របស់ខ្លួនលើសង្គ្រាមអ៊ុយក្រែនដែលកំពុងបន្តជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី និយាយថា៖ « បញ្ហាសំខាន់គឺការការពារដែនអាកាស។ ឥឡូវនេះយើងឃើញថា រុស្ស៊ីកំពុងវាយប្រហារដោយមីស៊ីលផ្លោង ដ្រូន shaheds និងតាមផ្លូវអាកាស។ ការការពារប្រឆាំងនឹងបញ្ហានេះគឺជាគន្លឹះក្នុងការបំផ្លាញសមត្ថភាពរបស់រុស្ស៊ី ពន្យារពេលសង្គ្រាម»។
តាមសេចក្តីរាយការណ៍ អំឡុងពេលសន្ទនារវាងអ្នកទាំងពីរ លោក ហ្សេលេនស្គី និង លោក Kristersson បានពិភាក្សាអំពីជំហាននានាដែលអាចអនុវត្តបាន ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បន្ថែមថា៖ « យើងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីធានាបានឱ្យទាន់ពេលវេលា នូវហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល និងការដាក់ពង្រាយប្រតិបត្តិការទាំងអស់របស់យន្តហោះចម្បាំង Gripen របស់ស៊ុយអែត។ នេះគឺជាការពង្រឹងប្រវត្តិសាស្ត្រនៃការប្រយុទ្ធតាមផ្លូវអាកាសរបស់យើង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់រវាងអ៊ុយក្រែន និងស៊ុយអែតក្នុងវិស័យសន្តិសុខ»។
ប្រធានាធិបតីអ៊ុយក្រែនបន្ត ថា៖ « ផែនការនេះត្រូវតែមានប្រសិទ្ធភាពទាំងស្រុង ហើយប្រទេសទាំងពីរក៏កំពុងធ្វើការក្នុងទម្រង់នៃកិច្ចព្រមព្រៀងដ្រូនផងដែរ»។
ការអំពាវនាវនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែន និងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំង Gripen E ចំនួន ១៦គ្រឿងទៅកាន់ទីក្រុងកៀវ នឹងចាប់ផ្តើមដឹកជញ្ជូន នៅដើមឆ្នាំ២០២៩ ។
យោងតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែន ការផ្គត់ផ្គង់យន្តហោះចម្បាំងនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ដោយមានការគាំទ្រពីចក្រភពអង់គ្លេស ហើយអ៊ុយក្រែនក៏នឹងទទួលបានយន្តហោះចម្បាំង Gripen C/D ចំនួន ១៦គ្រឿងដំបូងនៅដើមឆ្នាំ២០២៧ ជាជំនួយយោធាពីស៊ុយអែត៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


