ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យនិងបិទសៀល (Seal) ឡើងវិញ លើទីតាំងក្រុមហ៊ុន និងកាស៊ីណូ៣កន្លែងនៅស្រុកលើកដែក
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង និងធ្វើការបិទសៀល (Seal) ឡើងវិញ នៅលើទីតាំងក្រុមហ៊ុន និងកាស៊ីណូចំនួន ០៣កន្លែង ស្ថិតក្នុងស្រុកលើកដែក។

ទីតាំងទាំង ០៣កន្លែង ដែលក្រុមការងារចម្រុះចុះពិនិត្យ និងបិទសៀលឡើងវិញនោះ រួមមាន៖ កាស៊ីណូ ដាយ អឹមិនស្តូន (Diamond Stone), កាស៊ីណូ ស្តារ ស្តេត (Star State) ,ក្រុមហ៊ុន ខេអេសប៊ីភី មេនេចម៉ិន ឯ.ក (KSBP Management Co., Ltd) ដោយទីតាំងទាំងនេះ សុទ្ធតែមានទីតាំងស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។


នៅក្នុងការចុះពិនិត្យផ្ទាល់នេះ ក្រុមការងារចម្រុះបានរកឃើញថា ស្លាកសៀល (Seal) បិទផ្សាភ្ជាប់ទីតាំងកាលពីពេលមុន មានសភាពរហែក និងរបកមួយចំនួន ដែលការខូចខាតនេះគឺបណ្តាលមកពីកត្តាធម្មជាតិ (ភ្លៀង និងខ្យល់)។ ក្រៅពីបញ្ហារបកសៀលនេះ ស្ថានភាពទូទៅនៅជុំវិញ និងនៅក្នុងទីតាំងទាំងនោះ ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ ឬមានការប៉ះពាល់ដោយចេតណាមកពីមនុស្សនោះឡើយ។


ផ្អែកលើការពិនិត្យជាក់ស្តែងនេះ ក្រុមការងារចម្រុះបានសម្រេចធ្វើកំណត់ហេតុផ្លូវការ និងដំណើរការបិទសៀលជាលើកទី២ ឡើងវិញភ្លាមៗ ចំពោះចំណុចណាដែលមានការរហែក និងរបក ដើម្បីធានាបាននូវការគ្រប់គ្រងទីតាំង និងអនុវត្តទៅតាមនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


