ព័ត៌មានជាតិ
ឃ្លាំងស្តុកទំនិញមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវអាជ្ញាធរចុះត្រួតពិនិត្យ ដកហូតផលិតផលចំនួន១៨មុខ ចាត់ការតាមច្បាប់
លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយប្រហិត និងផលិតផលផ្សេងៗ ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញ ផលិតផលដែលបាននាំចូលពីប្រទេសថៃចំនួន ១៨មុខ ហើយត្រូវបានមន្ត្រីជំនាញដកហូតមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ រួមមាន៖ ១.ទឹកប៉េងប៉ោះ ម៉ាកMabin នាំចូលពីថៃចំនួន ៦កេស, ២.ទឹកប៉េងប៉ោះ ម៉ាកRoza នាំចូលពីថៃចំនួន ៥កេស , ៣.ម្សៅសូកូឡា ម៉ាកUFM នាំចូលពីថៃចំនួន ១កេស , ៤.ទឹកជ្រលក់ ម៉ាកTomyut16 នាំចូលពីថៃចំនួន ៣កេស, ៥.ម្សៅបំពង ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១០កេស, ៦.ទឹកជ្រលក់ ម៉ាកFreeddy នាំចូលពីថៃចំនួន ១០កេស, ៧.ម្សៅបំពងស្រួយ ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១៥កញ្ចប់, ៨.ទឹកម្ទេសកាដុង ម៉ាកDouble Rabit នាំចូលពីថៃចំនួន ២១ធុង ,


៩.ប្រហិតហតដកស្នូលឈីស ម៉ាកSUP នាំចូលពីថៃចំនួន ២១កេស , ១០. ប្រហិតតៅហ៊ូត្រីចំណិត ម៉ាក PSP នាំចូលពីថៃចំនួន ២ថង, ១១.ប្រហិតបាត់តេក្តាម ម៉ាកATM នាំចូលពីថៃចំនួន ៩ថង, ១២.ប្រហិតក្តាម ម៉ាកចាំបូរ នាំចូលពីថៃចំនួន ២ថង, ១៣.ប្រហិតត្រីម៉ាក smile heart នាំចូលពីថៃចំនួន ១ថង, ១៤.ប្រហិតបង្គាបក ម៉ាក Perfect នាំចូលពីថៃចំនួន ៥កេស, ១៥.ប្រហិតសាច់មឹក ម៉ាកTVL នាំចូលពីថៃចំនួន ៧កេស, ១៦.ប្រហិតបង្គារបក ម៉ាក KANLនាំចូលពីថៃចំនួន ៣កេស, ១៧.កាពិរូបបង្កង នាំចូលពីថៃចំនួន ៥ដុំ និង១៨ ទឹកម្ទេសដប ម៉ាក double rabbit ជាទំនិញនាំចូលពីថៃចំនួន ១៨ដប , សរុបផលិតផលទាំង ១៨មុខនេះមានទម្ងន់ប្រមាណ ៧៧៩kg។


ក្នុងនោះលោក ខុន សេរីរដ្ឋា បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀត៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


