ព័ត៌មានអន្ដរជាតិ
Sapporo និង Carlsberg គ្រោងពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ដោយបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួម
ក្រុមហ៊ុនផលិតស្រាបៀរជប៉ុន Sapporo Breweries បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនផលិតស្រាបៀរដាណឺម៉ាក Carlsberg តាមរយៈការបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមមួយ ដើម្បីពង្រីកទីផ្សារនៅទីក្រុងហុងកុង និងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រោមផែនការនេះ Sapporo នឹងបោះទុនវិនិយោគប្រមាណ ៦៤៣ លានដុល្លារ ដើម្បីទិញភាគហ៊ុន ២៥% ក្នុងក្រុមហ៊ុនបណ្ដាក់ទុនរួម ខណៈ Carlsberg នឹងកាន់កាប់ភាគហ៊ុនប្រមាណ ៧៥%។
ក្រុមហ៊ុនបណ្ដាក់ទុនរួមនោះ នឹងមានមូលដ្ឋាននៅសិង្ហបុរី ហើយគ្រោងបង្កើតជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០២៦ ខាងមុខ។
Sapporo បានឱ្យដឹងថា កិច្ចសហការនេះនឹងពង្រីកភាពជាដៃគូដែលមានស្រាប់នៅ ម៉ាឡេស៊ី ហុងកុង និងសិង្ហបុរី ឱ្យរួមបញ្ចូលទីផ្សារថ្មីៗដូចជា វៀតណាម ឡាវ និងកម្ពុជា។
ក្រុមហ៊ុនជប៉ុនដដែល ក៏មានគោលដៅបង្កើនការលក់ស្រាបៀរ Sapporo Premium Beer នៅទីផ្សារទាំងនេះឱ្យកើនឡើងប្រហែល ១០ ដង ផងដែរ នៅត្រឹមឆ្នាំ ២០៣៥ បើធៀបនឹងកម្រិតលក់ឆ្នាំ២០២៥ ដោយពឹងផ្អែកលើបណ្តាញទីផ្សារដ៏រឹងមាំរបស់ Carlsberg ក្នុងតំបន់។
ក្រោមកិច្ចព្រមព្រៀង Sapporo នឹងផ្តល់អាជ្ញាប័ណ្ណរយៈពេលវែងដល់ក្រុមហ៊ុនបណ្ដាក់ទុនរួម សម្រាប់ការផលិត និងចែកចាយស្រាបៀរ Sapporo Premium Beer។ ក្រុមហ៊ុនក៏រំពឹងថានឹងទទួលបានចំណូលពីប្រភពផ្សេងៗ រួមមានភាគលាភ កម្រៃសិទ្ធិ (royalty) និងប្រាក់ចំណូលពីសកម្មភាពផលិតកម្មពាក់ព័ន្ធ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


