នយោបាយ
ប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថាប្រទេសចិននឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលឱ្យស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃមានភាពល្អប្រសើរឡើងវិញ ដោយបានវាយតម្លៃខ្ពស់ពីការព្យាយាមរក្សាបានបទឈប់បាញ់ និងការកសាងទំនុកចិត្តឡើងវិញរបស់កម្ពុជានិងថៃ។

យោងតាមការចុះផ្សាយលើគេហទំព័រក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងសៀងហៃ លោក ស៊ី បានលើកឡើងថាការរក្សាបានបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃជាបណ្ដើរៗ គឺបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងដល់ប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថាប្រទេសលោក គាំទ្រដល់កម្ពុជានិងថៃក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងពិគ្រោះយោបល់ ហើយចិនត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នុងរឿងនេះ។
ក្នុងជំនួបនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រទេសចិនដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញការចរចាសន្ដិភាព និងការដោះស្រាយទំនាស់ដោយសន្ដិវិធីរវាងកម្ពុជានិងថៃ។ សម្ដេចក៏បញ្ជាក់ប្រាប់លោក ស៊ី ផងដែរថាកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវការសន្ទនានិងការចរចាដើម្បីបន្ធូរនូវស្ថានការណ៍។

គិតរហូតមកដល់ពេលនេះគឺជិតមួយឆ្នាំហើយដែលថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បើទោះបីសម្រេចបានបទឈប់បាញ់ដល់ទី២លើកហើយក្ដី និងមានកិច្ចព្រមព្រៀងរៀបចំព្រំដែនរវាងប្រទេសទាំងពីរក៏ដោយតែមកដល់ពេលនេះថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងបង្កបញ្ហាជាមួយកម្ពុជាជារឿយៗផងដែរ ដោយងាកចេញពីយន្តការទ្វេភាគី និងព្យាយាមគេចវេះពីកិច្ចប្រជុំ JBC ជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


