Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីចិន ជំរុញថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែនតាមរយៈការសន្ទនា ដើម្បីប្រយោជន៍រួម​និង​​យូរអង្វែង​​

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញឱ្យ​រដ្ឋ​ភិបាល​ថៃ និងកម្ពុជា ដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរតាមរយ:ការសន្ទនា បន្ទាប់ពីបានជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរដាច់ដោយឡែកពីគ្នានៅក្នុងថ្ងៃតែមួយ​នៅ​ទីក្រុងសៀងហៃ​​ប្រទេសចិន​ កាល​ពីថ្ងៃ​សុក្រកន្លងទៅ​​។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉:គុល (Anutin Charnvirakul) នៅក្រៅកិច្ចប្រជុំកំពូលពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference) ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃសុក្រ លោក ស៊ី បានប្រាប់លោក អានុទីន ថា ការដោះស្រាយជម្លោះនេះគឺស្ថិតនៅក្នុង «ផលប្រយោជន៍រួម និងរយៈពេលវែង» របស់ប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។

លោក ស៊ី បានអំពាវនាវឱ្យមានការសន្ទនារវាងភាគីទាំងពីរ និងបានសន្យាថា ប្រទេសចិននឹងដើរតួនាទីមួយប្រកបដោយ «លក្ខណៈស្ថាបនា»។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន នៅ​មុនកា​របោះឆ្នោត​មកដល់​ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់នយោបាយបង្កើនជម្លោះជាមួយកម្ពុជា ដើម្បីប្រជាប្រិយភាពនយោបាយសម្រាប់ការបោះឆ្នោតមុនអាណត្តិកាលខែកុម្ភ: ដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃ។

កាលពីខែធ្នូឆ្នាំមុន លោក អានុទីន បានជំរុញជម្លោះជាមួយកម្ពុជា រហូតឈានទៅដល់ការប៉ះទង្គិចគ្នា​ដោយ​អាវុធ​ដ៏កក្រើក​ពិភពលោក​ និងបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយបានបណ្តាលឱ្យមានអ្នកស្លាប់ជាង ១០០នាក់ (ទាំងយោធា និងជនស៊ីវិល) និងរាប់រយនាក់ទៀតរងរបួស។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអនុវត្តដោយភាគីទាំងពីរ ក្រោមការជំរុញ​ពីសហគមន៍​អន្តរជាតិ ប៉ុន្តែជម្លោះនេះនៅតែមិនទាន់ដោះស្រាយបាននៅឡើយ ដោយសារ​តែ​ភាគី​ថៃ​បន្ត​​រំលោភ​បំពាន​កាន់​កាប់​ទឹកដីកម្ពុជា​ដោយខុសច្បាប់​។

កម្ពុជា ក្នុងគ្រប់វេទិកាអន្តជាតិ បានតវ៉ា​ឲ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជាដែលថៃរលោភកាន់កាប់​ដោយខុសច្បាប់នោះ​ និងត្រូវដោះស្រាយដោយសន្តិវិធីដោយផ្អែកតាមឯកសារផែនទីដែលទទួលស្គាល់ជាអន្តរជាតិ៕

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចាប់ដៃ​ជាមួយ​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត​។ Xi’s moment
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ អានុទីន ឆានវីរៈគុល​។ Xi’s moment

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម