ចរាចរណ៍
រដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់
រដ្ឋបាលខេត្តសៀមរាប បានបន្តដំឡើងភ្លើងសញ្ញាពណ៌លឿងភ្លឹបភ្លែត និងស្លាកសញ្ញាចរាចរណ៍ នៅតាមផ្លូវប្រសព្វដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដើម្បីបង្កើនសុវត្ថិភាពដល់ពលរដ្ឋ និងឈានទៅបញ្ចប់ការរៀបចំនៅទីតាំងសរុបចំនួន ៩កន្លែង។

ការងារនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេសបានសិក្សា និងវាយតម្លៃថា ផ្លូវប្រសព្វមួយចំនួនក្នុងក្រុងសៀមរាប ជាតំបន់ដែលមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ក្រោមការយកចិត្តទុកដាក់របស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បន្តដំឡើងភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍បន្ថែមនៅ៣ទីតាំង។
ទីតាំងទាំង៣ រួមមាន៖
- ផ្លូវប្រសព្វរវាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព និងផ្លូវ២៨ មិថុនា (ផ្លូវខេត្តលេខ២៦-៣២ ឬផ្លូវបំបែកទ្រៀក)។
- ផ្លូវប្រសព្វរវាងផ្លូវ១០ មករា និងផ្លូវសាលាខៀវ (ផ្លូវបំបែកសង្កាត់សាលាកំរើក)។
- ផ្លូវប្រសព្វរវាងវិថីសម្តេចសង្ឃរាជ ទេព វង្ស និងផ្លូវពោធិ៍កំបោ (ខាងលិចស្ទឹង) ជាមួយផ្លូវអាចារ្យស្វា (ខាងកើតស្ទឹង)។
ការៀបចំភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ខាងលេីនេះ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពដល់ការបេីកបររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយកុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖គឿនវេត


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


