ព័ត៌មានអន្ដរជាតិ
នារីថៃ ម្នាក់ទៀតហើយ ត្រូវឃាត់ខ្លួននៅបរទេស ពាក់ព័ន្ធ ការរត់ពន្ធគ្រឿងញៀន
ថៃ អាម៉ាស់មុខពេញពិភពលោកសាជាថ្មី ក្រោយនារីជាជនជាតិខ្លួនម្នាក់ទៀតហើយ ត្រូវបានឃាត់ខ្លួននៅឯប្រទេសជប៉ុន ពាក់ព័ន្ធការលួចលាក់ រត់ពន្ធគ្រឿងញៀន។

ទូរទស្សន៍ The Nation ផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថា នារីម្នាក់នេះមានឈ្មោះ Jutathip អាយុ ២៨ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុន ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន Fukuoka ពាក់ព័ន្ធការកាន់ម៉ាទឹកកក លាក់ក្នុងកញ្ចប់កាហ្វេ ដាក់ក្នុងប្រអប់ទម្ងន់ ១២គីឡូក្រាម។
តាមពិតទៅ ករណីនេះ កើតឡើងតាំងតែពីថ្ងៃទី១២ ខែកក្កដា មកម្ល៉េះ ប៉ុន្តែព័ត៌មាន ទើបត្រូវបានផ្សាយជាសាធារណៈ នៅថ្ងៃចន្ទ ប៉ុណ្ណោះ។

ប្រភពខាងលើបានឲ្យដឹងថា នារីរូបនេះ បានទៅដល់ប្រទេសជប៉ុន ជាមួយមិត្តប្រុស និងមិត្តម្នាក់ទៀត នៅថ្ងៃទី១២ ហើយក្រោយអាជ្ញាធរ រកឃើញគ្រឿងញៀន នាងនិងគូកន ត្រូវបានឃាត់ខ្លួនទៅសួរនាំ។ ក្រោយការសាកសួរចប់ អាជ្ញាធរ បានដោះលែងមិត្តប្រុស និងមិត្តម្នាក់ទៀតវិញ ប៉ុន្តែនាង ត្រូវឃុំខ្លួនជាបណ្តោះអាសន្នសិន។
ទោះបីជាយ៉ាងណាក៏ដោយ ករណីនេះ មិនទាន់ត្រូវបានទម្លាយឲ្យច្បាស់ជាងហ្នឹងឡើយ ដ្បិតតែឪពុកម្តាយរបស់ Jutathip អះអាងថា កូនស្រីរបស់ខ្លួន គឺត្រូវបានគេបោក ឲ្យកាន់វ៉ាលិសឲ្យគេប៉ុណ្ណោះ។

រឿងនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពី នារីបម្រើការលើយន្តហោះក្រុមហ៊ុន Thai Airways ក៏ត្រូវបានចាប់ខ្លួន ក្នុងប្រទេសអូស្រ្តាលី ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ផងដែរ។
នាងម្នាក់នោះ មានឈ្មោះ Meena អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ពីបទរត់ពន្ធហេរ៉ូអ៊ីន ទម្ងន់ជាង ១ គីឡូក្រាម មានតម្លៃប្រហែល ៣៤៣ ៣០០ ដុល្លារអាមេរិក លាក់ទុកក្នុងកាបូបយួរដៃ ចំនួន ១២។
រឿងកើតឡើងជាបន្តបន្ទាប់នេះ សបញ្ជាក់យ៉ាងច្បាស់ថា, បន្ថែមពីលើករណី Scam ដែលកំពុងរីកដូចផ្សិតស្រាប់ទៅហើយនោះ ប្រទេសថៃ គឺពោរពេញទៅដោយគ្រឿងញៀន ដែលចែកចាយលក់ក្នុងស្រុកផង និងរត់ពន្ធទៅក្រៅប្រទេសផង ហើយក៏ជាស្ពានចម្លងសម្រាប់ឧក្រិដ្ឋជន អន្តរជាតិផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


