ព័ត៌មានអន្ដរជាតិ
ក្រោយកាន់អំណាចផ្លូវការ យោធាមីយ៉ាន់មី ត្រូវមើលឃើញថា បង្កើនការវាយប្រហារកាន់តែខ្លាំងលើជនស៊ីវិល
យោធាមីយ៉ាន់ម៉ា បានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិល ចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែងនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមស៊ីលវិលចាប់តាំងពីផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីដើមឆ្នាំ២០២១។ នេះបើយោងតាមអ្នកឃ្លាំមើលកការវិវឌ្ឍន៍នៃជម្លោះ លើកឡើងកាលពីថ្ងៃចន្ទ និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។
គម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ(ACLED) លើកឡើងថា ការវាយប្រហារនេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រ ដាក់ចេញដោយប្រមុខយោធាថ្មីរបស់មីយ៉ាន់ម៉ា ឡើងកាន់តំណែងនៅចុងខែមីនា ក្នុងនាមជាអ្នកកាន់តំណែងមុនរបស់គាត់ ដែលត្រៀមខ្លួនក្លាយជាប្រធានាធិបតីរបស់ប្រទេស។

ACLED រៀបរាប់ថា៖ « ចាប់តាំងពីរបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបានរៀបចំរចនាសម្ព័ន្ធបញ្ជាការយោធាឡើងវិញនៅក្នុងខែមីនាមក ជនស៊ីវិលបានរងការគាបសង្កត់កាន់តែអាក្រក់ទៅៗ និងយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសកាន់តែខ្លាំងឡើង។ ការកែតម្រូវទាំងនេះរួមមានការដាក់ពង្រាយជាប្រចាំនូវក្រុមជំនាញដែលមានយន្តហោះចម្បាំង ២ ទៅ ៥គ្រឿង ដែលអនុវត្តការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងគោលដៅតែមួយ»។
យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗ លើបញ្ហានេះពីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ។
ACLED ប្រមូលទិន្នន័យអំពីជម្លោះកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូក្នុងស្រុក ក៏ដូចជារបាយការណ៍របស់អង្គការសហប្រជាជាតិ ក្រុមត្រួតពិនិត្យអន្តរជាតិ និងអង្គការសិទ្ធិមនុស្សក្នុងស្រុក។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ បង្កឱ្យមានសង្គ្រាមស៊ីវិល សម្លាប់មនុស្សប្រមាណ ១០០ ០០០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក។
ACLED និយាយថា៖ « ការលើកលែងទោសសម្រាប់ជនស៊ីវិលទំនងជាមិនកើតឡើងទេ ខណៈរបបយោធាផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនលើការពង្រឹងការគ្រប់គ្រង បន្ទាប់ពីការផ្លាស់ប្តូររបស់មេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុង លាំង ពីមេបញ្ជាការយោធាទៅជាប្រធានាធិបតីស៊ីវិលក្នុងខែមេសា»៕
ណឺ មិនា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


