ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជំរុញសម្ព័ន្ធមិត្តអឺរ៉ុបជួយបង្កើតប្រព័ន្ធការពារមីស៊ីលបាលីស្ទិក នៅមុនឆ្នាំ ២០២៧
មន្ត្រីជាន់ខ្ពស់ម្នាក់នៃប្រទេសអ៊ុយក្រែន បានប្រាប់ថា អ៊ុយក្រែនចង់ឲ្យគំរូដើមនៃប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិករបស់អឺរ៉ុប ដែលមានកូដសម្គាល់ថា «Freyja» រួចរាល់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៧ ស្របពេលដែលទីក្រុងកៀវកំពុងជំរុញឲ្យក្រុមប្រទេសក្នុងសម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ ជួយបង្កើតអាវុធដែលអាចបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីបាន។

តាមការចេញផ្សាយពីភ្នាក់ងារ Reuters នៅថ្ងៃទី២៧ ខែកក្កដា, លោក Davyd Aloian អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែន ដែលជាអ្នកត្រួតពិនិត្យគម្រោង «Freyja» បាននិយាយថា គណៈកម្មាធិការដឹកនាំអន្តរជាតិមួយ ដែលទទួលបន្ទុកប៉ាន់ប្រមាណតម្លៃស្រាវជ្រាវ និងអភិវឌ្ឍន៍ គ្រោងនឹងបើកកិច្ចប្រជុំជាលើកដំបូងក្នុងពេលឆាប់ៗនេះ។
លោក Aloian បានលើកឡើងបន្ថែមថា «ដោយសារអ៊ុយក្រែន កំពុងធ្វើការនៅក្នុងក្របខ័ណ្ឌពេលវេលាដ៏ខ្លីបែបនេះ យើងមានគោលដៅមហិច្ឆតាមួយ គឺត្រូវមានផលិតផលគំរូដែលអាចប្រើការបានជាជំហានដំបូង (MVP) ឲ្យរួចរាល់នៅត្រឹមឆមាសទីមួយនៃឆ្នាំក្រោយ។ នោះគឺជាគំរូដើមដែលអាចបង្ហាញពីលទ្ធផលជាក់ស្តែងដំបូងបង្អស់របស់វា»។
យ៉ាងណាមិញ នាបច្ចុប្បន្ននេះដែរ អ៊ុយក្រែនកំពុងពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ជាអាវុធតែមួយគត់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដែលអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិករុស្ស៊ី (ដែលហោះលឿនជាងល្បឿនសំឡេងច្រើនដង) ក្នុងកម្រិតទុកចិត្តបាន។ ប៉ុន្តែ ការផ្គត់ផ្គង់ប្រព័ន្ធ Patriot នេះ បានរងផលប៉ះពាល់ដោយសារតែភាពមិនប្រាកដប្រជានៃនយោបាយ ឱនភាពស្តុក និងវដ្តផលិតកម្មដ៏យូរអង្វែង។
ជាដំណោះស្រាយ មេដឹកនាំមកពីបណ្តាប្រទេសអឺរ៉ុបចំនួន ១០ រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមទាំងក្រុមហ៊ុនផលិតអាវុធប្រហែល១២ក្រុមហ៊ុន បានជួបប្រជុំគ្នានៅក្នុងសន្និសីទកំពូលមួយនៅទីក្រុងប៉ារីស កាលពី ២សប្តាហ៍មុន ដើម្បីប្រកាសបង្កើតសម្ព័ន្ធភាព និងគម្រោង «Freyja» ដើម្បីអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលថ្មីដែលមានតម្លៃថោក និងអាចផ្គុំគ្រឿងបន្លាស់រួមគ្នាបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ហ្សេលេនស្គី ដាច់ចិត្ត ដកតំណែងអគ្គមេបញ្ជាការកងទ័ព ព្រោះបាតុកម្ម ផ្ទុះទូទាំងប្រទេស
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


